• ក្រោយពីផ្ទុះការចែកចាយវីដេអូ សកម្មភាពព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ សមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរហើយ
    ដោយ admin  ថ្ងៃទី 16 January, 2020  ម៉ោង 19:54 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយតាមបណ្ដាញសង្គមនាថ្ងៃទី 16 ខែមករាឆ្នាំ 2020នេះ បានបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន។ ហើយសមត្ថកិច្ចបានបញ្ជាក់ថាសមត្ថកិច្ចមូលដ្ឋាន ពេលនេះបានកំពុងចាត់វិធានការករណីនេះហើយ។ បើតាមសមត្ថកិច្ច សកម្មភាពទាត់ធាក់ក្មេងស្រីម្នាក់នោះ កើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅម៉្លេះ។

    តាមសាច់ញាតិជនរងគ្រោះយុវតីរងគ្រោះមានឈ្មោះ ជិន ចាន់មរកត បានឱ្យដឹងថា រឿងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩មកម៉្លេះ ហើយពួកគាត់ទើបនឹងដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទើបមកប្តឹងសមត្ថកិច្ចដល់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ។ ហើយនៅរសៀលនេះសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កទាំង៤នាក់ (ជាសាលាទួនហ្វា) ក្នុងនោះយុវតីជើងខ្លាំង៣នាក់ ជាអ្នកធ្វើសកម្មភាពទាត់ធាក់ វាយ និងម្នាក់ទៀតជាអ្នកថតវីដេអូទុក។

    សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា ទោះជាហេតុការនេះកើតឡើងក៏ដោយ ក៏នាងមិនហ៊ានប្រាប់ឪពុកម្តាយ និងបងប្អូនដែរ តែមានមិត្តភក្តិបានមកប្រាប់ក៏ឃើញឃ្លីបដ៏សហាវនេះ ក៏បង្ខំចិត្តប្តឹងសមត្ថកិច្ច។ មូលហេតុជនរងគ្រោះមិនហ៊ានប្រាប់ឪពុកម្តាយ ដោយសារក្រុមជនបង្កគម្រាម មិនអោយប្រាប់ ហើយនាងក៏មិនហ៊ានទៅរៀន ខ្លាចក្រុមយុវតីទំនើងទាំងនោះតាមធ្វើទារុណ្ឌកម្ម។

    នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានអោយដឹងថា៖ ក្រុមក្មេងស្រីដែលវាយទាត់ធាក់លេីក្មេងស្រីនៅសាលាដេីមថ្កូវត្រូវបានឃាត់ខ្លួនយកមកសាកសួរ ក្នុងនោះក៏មានអាណាព្យាបាលទាំងសង្ខាងមកសម្របសម្រួលគ្នាចំពោះមុខសមត្ថកិច្ច។

    គួរជម្រាបថា អ្នកប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចែកចាយខ្លីបវីដេអូមួយ ដែលសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់ និងជេរប្រទេចសិស្សស្រីម្នាក់ ប្រៀបដូចជាសត្វធាតុ។សកម្មភាពបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន ក្រុមជនបង្កយកទៅផ្តន្ទាទោសតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares