• ក្មេងស្រីសិស្សសាលា២នាក់ជិះម៉ូតូបុកជាមួយរថយន្តដឹកសិស្ស បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 16 January, 2020  ម៉ោង 08:46 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ រថយន្តដឹកសិស្សសាលា អន្តរជាតិ ណាតអេដ បានបុកជាមួយម៉ូតូ ម៉ាកស្មាស់វី ដែលបើកឡើងវ៉ារថយន្តជ្រុលមកបុករថយន្តដឹកសិស្សសាលាពេញទំហឹង បណ្តាលឱ្យក្មេងស្រីសិស្សសាលាអន្តរជាតិ BANDOS PANHA ម្នាក់ស្លាប់ និងក្មេងស្រីម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យកុមាជាតិ ដើម្បីសង្គ្រោះបន្ទាន់។
    ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លើផ្លូវជាតិលេខ២ ត្រង់ចំណុចមុខបូរីកាំងម៉េង ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើនេះ ទី១ឈ្មោះ ចន អេលីហ្សា បេត័ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់,ជាអ្នកឌុប ជាសិស្សរៀននៅសាលាអន្តរជាតិ BANDOS PANHA ) និងម្នាក់ទៀតជាអ្នករួមដំណើរជាមួយ មានឈ្មោះ ចន ហ្គាលដា មាល ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់សង្រ្គោះព្យាបាលនៅមន្ទីពេទ្យកុមាជាតិ។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់ឈ្មោះនោះទេ បានរត់គេចខ្លួនបាត់។

    សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកសិស្សសាលាអន្តរជាតិ ណាតអេដ មួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-7543 បើកបរក្នុងទិសពីកើតមកលិច។ ចំណែកម៉ូតូម៉ាក ស៊ុយសាគីស្មាស់វី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CV-9295 ជិះឌុបគ្នាដោយក្មេងស្រីសិស្សសាលា២នាក់ ជិះពីលិចទៅកើត (បញ្ច្រាសនឹងរថយន្ត) ឡើងវ៉ារថយន្តក្នុងល្បឿនលឿនមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ក៍បានបុកជាមួយរថយន្ដចំពេញទំហឹង បណ្ដាលឱ្យស្លាប់ម្នាក់។

    ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ជើងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់។ ចំណែកសពប្រគល់ឱ្យទៅសាច់ញាតិ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares