• ស្ត្រីវ័យ៥០ម្នាក់ត្រូវបានឃាតកសម្លាប់ ក្នុងផ្ទះល្វែង, ជនសង្ស័យត្រូវបានឃាត់ខ្លួន
    ដោយ admin  ថ្ងៃទី 13 January, 2020  ម៉ោង 07:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ស្រ្តីវ័យ៥០ឆ្នាំម្នាក់ ត្រូវបានគេប្រឃើញដេកស្លាប់ក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ករណីឃាតកម្មនេះគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែលនេះ មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខទូរស័ព្ទបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឱ្យពួកគាត់បានទៅផ្ទះកើតហេតុ ហើយបានរាយការណ៍ទៅសមត្ថកិច្ច។

    ស្រ្តីដែលស្លាប់មានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ហើយបាត់បង់ទ្រព្យសម្បត្តិដែលនៅជាប់នឹងខ្លួនមួយចំនួនផងដែរ។
    ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

    ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។

    បន្ទាប់ពីដឹងថា ស្រ្តីដែលស្លាប់នោះដោយគេសម្លាប់មែនក្រុមគ្រួសារស្រ្តីរងគ្រោះ បានដាក់ការសង្ស័យថា មិត្តភក្តិដែលនៅជាមួយស្រ្តីរងគ្រោះ ជាអ្នកប្រព្រឹត្តព្រោះអ្នកទាំងពីរ តែងតែមានជម្លោះជាមួយគ្នាញឹកញាប់ ភ្លាមកម្លាំងនគរបាលបានហៅមិត្តភក្តិស្រ្តីដែលស្លាប់នោះទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីរកតម្រុយថានរណាជាអ្នកសម្លាប់ស្ត្រីខាងលើនេះដើម្បីឈានទៅដល់ការឃាត់ខ្លួនជនដៃដល់៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares