• កម្មករសំណង់ម្នាក់ បាក់រន្ទាធា្លក់ពីជាន់ទី៣ មកដីរងរបួសធ្ងន់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 10 January, 2020  ម៉ោង 14:55 | សន្តិសុខ​សង្គម

    (​ខេត្ត​ព្រះសីហនុ​)៖ បុរសជាកម្មករសំណង់ម្នាក់ផ្នែកតទឹក ខណៈឡើងតទប់នៅជាន់ទី៣បានបាក់រន្ទាធ្លាក់រហូតដល់ក្រោមសំណាងចំគំនរក្តារកុងផ្លាកេ រងរបួសធ្ងន់។ង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ​០៩ និង០០ នាទីព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ២០២០​ នៅ​ចំណុចសំណង់របស់ឈ្មោះ លី ឡាយ​ ស្ថិត​នៅ​ក្នុង​ភូមិ​១​ ឃុំ​អូត្រេះ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ។

    ជនរងគ្រោះ​ឈ្មោះ​ សុង​ ធី​ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​ មុខរបរ​ជាងតទឹក​ មាន​ទីលំនៅ​ ភូមិ​ឃុំ​ខាង​លើ​ បាន​ឡើង​តាមរន្ទាទៅតទឹកនៅជាន់ទី០៣ រួចក៏ជាន់បាក់ធា្លក់មកក្រោមលេីគំនរកុងផ្លាកេបណ្ដាលឱ្យសន្លប់ រងរបួសធ្ងន់់​។ ក្រោយកើតហេតុអ្នករួមការងារបាននាំគ្នាជួយបញ្ជូនទៅមណ្ឌលសុខភាពស្ទឹងហាវ ហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares