• គ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ 60 ម៉ែត្រកាលពីព្រឹកមិញម៉ូតូ pcxបើកវ៉ាជែងជ្រុលទៅបុករថយន្តបញ្ច្រាសទិសស្លាប់ពីរនាក់នោះសមត្ថកិច្ចតាមឃាត់ខ្លួនអ្នកបើកបររថយន្តនោះបានហើយ
    ដោយ admin  ថ្ងៃទី 10 January, 2020  ម៉ោង 14:01 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចតាមឃាត់បានម្ចាស់រថយន្ដ ដែលបានបុកជាមួយម៉ូតូម៉ាក pcx មួយគ្រឿង នៅចំណុចមុខការដ្ឋានចិនលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកមិញនេះ ដែលបានបណ្ដាលឱ្យស្លាប់២នាក់នោះបានហើយ គឺនៅផ្ទះម្ចាស់រថយន្ដផ្ទាល់តែម្ដង ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ កម្លាំងសមត្ថកិច្ចកំពុងធ្វើ ការសួរនាំម្ចាស់រថយន្ដ ។

    អ្នកបើកបររថយន្តមានឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឡែកនៅក្នុងប័ណ្ណសម្គាល់យានយន្ដឈ្មោះ ឆេង ម៉េងលី គឺជាបងជីដូនមួយរបស់ខ្លួន ដោយហេតុថា ខ្លួនមានអាស័យដ្ឋាននៅខេត្ត មិនអាចធ្វើផ្លាកលេខនៅភ្នំពេញបាន ទើបឱ្យបងឈរឈ្មោះឱ្យ។ សមត្ថកិច្ចបានធ្វើកំណត់ហេតុកហើយត្រូវបញ្ជូន អ្នកបើកបររថយន្តរូបនេះទៅកាន់ការិយាល័យ នគរបាលចរាចរណ៍រាជធានីភ្នំពេញ។

    សូមរំលឹកថា មុនកើតហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្សរស់ស្រី២នាក់នេះ ប្រភពនៅកន្លែងកើតហេតុបានរៀបរាប់ប្រាប់បណ្ដាញព័ត៌មានថា៖ គេបានឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន (ទិសដៅពីជើងទៅត្បូង) ហើយបានឡើងវ៉ាជ្រុលចូលទៅចំណែកផ្លូវម្ខាង ទៀត ជ្រុលទៅបុកជាមួយរថយន្តហាយប្រ៊ីត ១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្តាលឱ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវរថយន្តកិន និងអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗ។ អ្នកបើករថយន្តមិនបានឈទេ បន្ថែមល្បឿនគេចបាត់។

    មន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូ ប្រគល់ឱ្យនគរបាលជំនាញ និងដើម្បីស្រាវជ្រាវតាមចាប់ អ្នកបើកបររថយន្តបង្កយកមកដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិទៅទទួលយក៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares