• DJ ឈ្មោះហូ មិនា ចាក់ភ្លេងនៅក្លឹបកម្សាន្ដ ត្រូវឃាតករបាញ់ស្លាប់ ក្នុងភោជនីយដ្ឋាន ហេបភីណេស ក្នុងខណ្ឌដូនពេញ
    ដោយ admin  ថ្ងៃទី 9 January, 2020  ម៉ោង 07:19 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅព្រឹកទាបភ្លឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ ក្នុងភោជនីយដ្ឋាន ហេបភីណេស ផ្ទះលេខ៨៥ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ឈ្មោះ ហូ មិនា ស្នាក់នៅផ្ទះលេខ៤៣H ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មុខរបរអ្នកចាក់ភ្លេង (DJ)។

    សមត្ថកិច្ចបញ្ជាក់ថា សម្ភារៈលើខ្លួនជនរងគ្រោះរួមមាន៖ កាបូបសម្រាប់ដាក់លុយ ចំនួន០១, លុយដុល្លារ ចំនួន៨៥ ដុល្លារ, អត្តសញ្ញាណប័ណ្ណ ចំនួន០១សន្លឹក, ប័ណ្ណបើកបរ ចំនួន០១សន្លឹក, កាតATM ចំនួន០២សន្លឹក, ទូរស័ព្ទដៃ ចំនួន០២គ្រឿង, ម៉ូតូម៉ាក Honda PCX ចំនួន០១គ្រឿង, កងដៃ និងនាឡិកាមួយ ហើយបានប្រគល់ឲ្យប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងរាំង ដើម្បីរក្សាទុក។

    ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពរួចការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ដ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់សាកសពឱ្យសាច់ ញាតិ។ សមត្ថកិច្ចកំពុងបន្តនិតិវិធីស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់។

    មុនកើតហេតុខាងលើ បុគ្គលិកក្នុងហាងនោះបានបញ្ជាក់ថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះ និងបុរសម្នាក់ទៀត ដែលជាជនដៃដល់ បានជិះរថយន្តមកជាមួយគ្នា ដើម្បីហូបស៊ុប ពេលជិតមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបានដើរចូលក្នុងហាងអង្គុយតុមុន ឯជនដៃដល់ក៏នៅរៀបចំចតរថយន្តនៅខាងក្រៅ។ បន្ទាប់ពីចតរថយន្តរួចជនដៃដល់ បានដើរចូលក្នុងហាង និងទាញកាំភ្លើងបាញ់ផ្អឹបសៀតផ្កាជនរងគ្រោះ១គ្រាប់ បណ្តាលឱ្យជនរងគ្រោះអង្គុយស្លាប់លើតុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares