• លោក​ អ៊ុក​ ស៊ុក​ និង​ភរិយាលោកស្រី សំ ហួច​ បានផ្ដល់រថយន្តសង្គ្រោះមួយគ្រឿងដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 7 January, 2020  ម៉ោង 10:50 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ទទួលបានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងទៀត​ ដែលជា​អំណោយ​សប្បុរសធម៌​ពី​លោក​ អ៊ុក​ ស៊ុក​ និង​លោក​ស្រី​ សំ ហួច​ ដែល​ជា​អាជីវករ​។ រថយន្ត​ជាអំណោយ​នេះ​ត្រូវបាន​ប្រគល់​ជូន​មន្ទីរពេទ្យ​នៅ​ព្រឹកថ្ងៃទី​ ៧ ខែមករា ឆ្នាំ​ ២០២០ ក្នុងនោះផងដែរលោក និងក្រុមគ្រួសារក៏បានឧបត្ថម្ភថវិកាទៅដល់មន្ទីរពេទ្យចំនួន ១០០០​ដុល្លារ​បន្ថែមទៀតទុកសំរាប់ចាក់ប្រេងរថយន្តនោះថែមទៀតផង។ បន្ទាប់ពីមានការជូយឧបត្ថម្ភដល់មន្ទីរពេទ្យរួចរាល់លោកក៏មាន ប្រសាសន៍​ថា​ និង​រៀបចំ ពិធីគម្រប់ខួបអាពាហ៍ពិពាហ៍៤០ឆ្នាំ របស់លោកផងដែរដោយអញ្ជើញភ្ញៀវកិត្តិយសជាច្រើន ដើម្បីចូលរួមពិធីរបស់លោក ដោយមានពិសារអាហារពេលល្ងាចនៅគេហដ្ឋាន​របស់លោក​ផ្ទាល់​។

    ហើយក្នុងនោះផងដែរលោកក៏បានប្រាប់សារព័ត៌មានយើងថាការរៀបចំពិធីប្រគល់រថយន្ត និងថវិកាមួយចំនួនខាងលើនេះ មិនមែនមានបំណង ឬក៏ចង់បានអ្វីតបស្នងមកវិញនោះទេ ដោយមូលហេតុថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកនិងលោកស្រី អញ្ចឹងហើយដោយមានការផ្ដួចផ្ដើមពីក្រុមគ្រួសាររបស់លោកក៏បានគិតគ្នាជ្រះថ្លា​ឧបត្ថម្ភរជារថយន្ត និងថវិកាជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុតែម្ដងដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យបានទាន់ពេលវេលា។

    ពិធីនេះលោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់លោក អ៊ុក ស៊ុក និងភរិយាដែលបានជួយឧបត្ថម្ភនូវរថយន្តសាមុយ និងថវិកាចំនួន១០០០ដុល្លារ ដើម្បីផ្ដល់ជូនដល់មន្ទីរពេទ្យក្នុងការជួយសង្គ្រោះអ្នកជំងឺដែលត្រូវការសង្គ្រោះបន្ទាន់។ លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបន្តទៀតថា នេះជាលើកទី៤ ហើយដែលមានសប្បុរសជន ឧបត្ថម្ភរថយន្ត រហូតមកដល់ពេលនេះ មន្ទីរពេទ្យ​បាន​ទទួល​រថយន្ត​ចំនួន ៤គ្រឿងហើយ ដែលជួយសម្រួលបានលឿនសម្រាប់មន្ទីរពេទ្យបង្អែកយើង។ ជាចុងក្រោយលោកបានថ្លែងអំណរគុណដល់ ក្រុមគ្រួសារលោក អ៊ុក ស៊ុក និងភរិយា ជួបប្រទះនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

    សូមបញ្ជាក់ផងដែរថា កន្លងមកក៏មានសប្បុរសជនជាច្រើនបានឧបត្ថម្ភរថយន្តនិងសម្ភារ: បរិក្ខារមន្ទីរពេទ្យមួយចំនួនផងដែរ ដដែលធ្វើឲឱ្យមន្ទីរពេទ្យបង្អែកខេត្តមួយនេះមានរថយន្ត​សាមុយ​ទំនើប​ៗ​និងសម្ភារៈ​បរិក្ខារ​ជាច្រើន​ដើម្បី​ជួយសង្គ្រោះ​ទាន់ពេលវេលា​សម្រាប់​ពលរដ្ឋអ្នកជំងឺ​ទូទៅ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares