• គ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រឡាញ់ ស្លាប់មនុស្ស ០១​នាក់, របួសធ្ងន់​មនុស្ស ០៧​នាក់ ស្រី ០៤​នាក់​,ស្រាល ០៦​នាក់
    ដោយ admin  ថ្ងៃទី 6 January, 2020  ម៉ោង 09:01 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ​៖​ រថយន្តឡង់គ្រីស័របើកបរលឿនពេករហូត រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ ទៅ​បុក​រថយន្ត​ម៉ាក​សាំង​យ៉ុងពេញទំហឹង បណ្តាល​ឱ្យមនុស្សជាង១០នាក់បានរងរបួស ​និង​ម្នាក់​បាន​ស្លាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត​ឡើង​នៅវេលា​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃទី​០៥ ខែមករា​ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

    សមត្ថកិច្ច​បាន​ឱ្យដឹងថា រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​២B-២២៧៨​ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីកើតទៅលិច បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ ​​បុក​រថយន្ត​ម៉ាក​សាំ​​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ សៀមរាប​២C-៦៧៨៥ បើកបរ​ដោយ​ឈ្មោះ ហឿ​ម ស្រួច ភេទ​ប្រុស អាយុ៣២​ឆ្នាំ រស់នៅ​ភូមិ​សា​ទុំ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។

    អ្នកដំណើរចំនួន១៤នាក់ ស្រី០៩​នាក់​ដែលជិះរថយន្តសាំស៉ុងបានរងរបួស ៖ ​១-​ឈ្មោះ ប៉ាវ ជន ភេទ​ស្រី អាយុ ៦២​ឆ្នាំ ទីលំនៅ​ភូមិ​ចំប៉ី ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​២-​ឈ្មោះ ទុំ សុខ ភេទ​ស្រី អាយុ ៧៦​ឆ្មាំ ទីលំនៅ​ភូមិ​ចំប៉ី ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​​ ខេត្តសៀមរាប​។​៣-​ឈ្មោះ សាន សាយ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ទីលំនៅ​ភូមិ​ចំប៉ី ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​៤-​ឈ្មោះ ភួង ភាព ភេទ​ស្រី អាយុ ៤៧​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​៥-​ឈ្មោះ ពីង ឡាយ ភេទ​ប្រុស ទីលំនៅ​នៅ​ភូមិ​កូន​សត្វ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​៦-​ឈ្មោះ ទុយ ណី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​កូន​សត្វ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​៧-​ឈ្មោះ មៀន ជឿ​ម ភេទ​ស្រី អាយុ ៦១​ឆ្នាំ ទីលំនៅ​ភូមិ​ត្រាវ​បាក់ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​៨-​ឈ្មោះ ស្អាត សួរ ភេទ​ស្រី ទីលំនៅ​ភូមិ​ត្រាវ​បាក់ ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​៩-​ឈ្មោះ ប៉ោ ងួន ភេទ​ប្រុស ទីលំនៅ​នៅ​ភូមិ​រលំ​ពុក ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​១០-​ឈ្មោះ រៀល ឡី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​រលំ​ពុក ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​១១-​ឈ្មោះ​ប៉ាត ឡុង ប្រុស ទីលំនៅ​នៅ​ភូមិ​រលំ​ពុក ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ១២-​ឈ្មោះ​បឿន លេន ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​ជ្រៃ ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​១៣-​ឈ្មោះ តេន ឡោម ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ទីលំនៅ​នៅ​ភូមិ​ជាំ ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម​ន ខេត្តសៀមរាប​។​ ១៤-​ឈ្មោះ ទុយ ឃី​ង ភេទ​ប្រុស ព្រះជន្ម ៥១ ព្រះវស្សា ទីលំនៅ​ ​ភូមិ​ថ្នល់​ឡុ​ក ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប​(​ព្រះសង្ឃ​)​។​

    ករណី​នេះបណ្តាលឱ្យស្លាប់មនុស្ស ០១​នាក់ ឈ្មោះ ស្អាត សួរ ភេទ​ស្រី​​​ ,របួសធ្ងន់​មនុស្ស ០៧​នាក់ ស្រី ០៤​នាក់​ ​របួស​មនុស្ស​ស្រាល ០៦​នាក់ ស្រី ០៤​នាក់​​ ​ខូចខាត​រថយន្ត​ធ្ងន់ ០២​គ្រឿង។

    សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​ មូលហេតុ​គ្រោះថ្នាក់ ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​ម៉ាក ឡង់​គ្រី​ស័​រ បើក​មាន​ល្បឿន​លឿន​ និងបើក​មិន​ប្រកាន់​ស្តាំ​។​ ចំពោះ​ជនរងគ្រោះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ ចំណែក​វត្ថុតាង​សមត្ថកិច្ច​ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares