• (ព័ត៌មានបឋម) ជនជាតិចិនម្នាក់ធ្លាក់ពីអាគារជាន់ទី១២ បែកក្បាលស្លាប់ក្នុងថ្លុកឈាម
    ដោយ admin  ថ្ងៃទី 5 January, 2020  ម៉ោង 16:19 | សន្តិសុខ​សង្គម

    (ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ មានករណីជនជាតិចិន១ នាក់ធ្លាក់ពីលើអាគារកំពស់ ១២ជាន់ស្លាប់ នៅក្នុងសណ្ឋាគារ ស៉ិនយ៉ុងលី ស្ថិតនៅក្រុម១៧ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។

    សមត្ថកិច្ចបានឲ្យដឹងថា សាកសពឈ្មោះ WU JINNONG ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E៩៩៨៩៨៥៤៣ ហួសសុពលភាពដល់១០-០៤-២០២៧ ។ ជនរងគ្រោះធ្លាក់ពីលើសណ្ឋាគារជាន់ទី១២ បន្ទប់លេខ ១២៥០ បណ្តាលឱ្យបែកក្បាលស្លាប់នៅកន្លែងកើត ហេតុ។ ហើយករណីនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

    ហ្គេមភ្លាមនោះ សាកសពរក្សាទុក្ខនៅកន្លែងដដែល រង់ចាំសមត្ថកិច្ចជំនាញមកពិនិត្យ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares