• ក្រឡាប់រថយន្តដឹកសម្ភារៈរោងការ ស្លាប់មនុស្ស២នាក់និងរបួសធ្ងន់ស្រាល ១៧នាក់នៅខេត្តមណ្ឌលគិរី
    ដោយ admin  ថ្ងៃទី 4 January, 2020  ម៉ោង 08:27 | សន្តិសុខ​សង្គម

    (ខេត្តមណ្ឌលគិរី) ៖ រថយន្តដឹកសម្ភារៈរោងការមួយគ្រឿងបានក្រឡាប់ដោយខ្លួនឯងបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល កំពុងបន្តសង្រ្គោះក្នុងមន្ទីរពេទ្យខេត្តមណ្ឌលគិរី។ រថយន្តនេះត្រូវដឹកសម្ភារៈបម្រើដល់កម្មវិធីអាពាហ៍ពិពាហ៍មួយក្នុងទឹកដីនៃឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយក៏ជួបឧប្បត្តិហេតុនេះ
    កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២ ខែមករាឆ្នាំ២០២០ នចំណុចអូរតេក្នុងភូមិពូក្រូច ឃុំ ស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

    សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុ រថយន្ថនោះជួបគ្រោះថ្នាក់នេះបណ្តាកមកពីបើកបរលឿនក្នុងស្ថានភាពផ្លូវចុះចំចំណោត និងផ្លូវកោងខ្លាំង ហើយអ្នកបើកបរពុំសូវស្គាល់ផ្លូវ ទើបរេចង្កូតបណ្តាលឱ្ុក្រឡាប់តែម្តង។ រថយន្តរងគ្រោះថ្នាក់ម៉ាក hyundai ព៌ណស ស្លាកលេខ3A- 0067 ខេត្តក្រចេះ រួមដំណើរសរុបចំនួន១៩នាក់ ស្រី៥នាក់ រងរបួសធ្ងន់ស្រាល ១៨នាក់ ស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែង ហើយដឹកដល់មន្ទីរពេទ្រស្លាប់បុរសម្នាក់ទៀត។

    ក្រោយកើតហេតុថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ដឹកនាំដោយអភិបាលខេត្តលោក ស្វាយ សំអ៊ាង បានចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថមផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares