• ព័ត៌មានបឋម! កម្មករកំពុងធ្វើការក្នុងអាគារកំពស់ប្រមាណ ៧ជាន់បានបាក់រលំ, មនុស្សប្រមាណ៣០នាក់ កំពុងជាប់នៅខាងក្រោមគំនរបែកបាក់អគារ, បឋមសង្គ្រោះបាន៥នាក់!
    ដោយ admin  ថ្ងៃទី 3 January, 2020  ម៉ោង 16:03 | សន្តិសុខ​សង្គម

    (ខេត្តកែប)៖ អាគារកំពស់ប្រមាណជាង ៧ ជាន់ដែលស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែបបានរលំបាក់រៀបដល់ដីកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ។ អាគារនេះកំពុងសាងសង់រួចរាល់បានប្រមាណ ៩០ ភាគរយប៉ុណ្ណោះ។

    ហេតុការណ៍បាក់រលំអគារដ៏រន្ធត់នេះអាជ្ញាធរខេត្ដបានចេញទៅអន្តរាគមន៍ភ្លាមៗ។ នៅកន្លែងកើតហេតុមន្ត្រីជាន់ខ្ពស់ផ្នែកពន្លត់អគ្គីភ័យ បានអះអាងថា មានមនុស្ស ប្រមាណ ៣០នាក់ បានជាប់នៅក្រោកអាគារបាក់រលំនោះ។គិតត្រឹមវេលាម៉ោងប្រមាណ៥ និង២០នាទីល្ងាចនេះ
    កម្មករជាជនរងគ្រោះប្រមាណជា ៥នាក់ហើយ ត្រូវបានជួយសង្គ្រោះចេញពីក្រោមគំនរអគារ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares