• ជិះ​ម៉ូតូ​លឿន​ពេក ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
    ដោយ admin  ថ្ងៃទី 2 January, 2020  ម៉ោង 11:12 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូលឿនហើយជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង ផ្លោង​ចេញមក​ម្ខា​ង​ផ្លូវ​ ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី​២ ខែមករា ឆ្នាំ​២០២០ នៅចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា សពរងគ្រោះមានឈ្មោះគង់ វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ អាសយដ្ឋាន​ផ្ទះ​លេខ​១៨០ ផ្លូវ​៣១BT​ភូមិ​សន្សំ​កុសល​ទី​១ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។​ ជិះម៉ូតូឌ្រីមសង់ ស៊េរី​ឆ្នាំ​២០១៥ ព​ណ៌​ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ​1FK4171​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ​ខ្វះ​ការប្រុងប្រយ័ត្ន ស្ថានភាព​ផ្លូវ​កោង​ផង​នោះបាន​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​បោក​ផ្ទប់​នឹង​របាំង​ថ្ម​បែក​ថ្លើម​ផ្លោង​ទៅ​ម្ខាង​ផ្លូវ​បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត​។​

    ​ក្រោយ​កើត​ហេតុ សមត្ថកិច្ច​ចុះមក​ធ្វើ​កំណត់ហេតុ​រួច​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​រួច​ប្រគល់ជូន​វិញ​។ ចំណែក​សពជនរងគ្រោះ​ខាងលើ​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ​រង់ចាំ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​មកទទួល​សព​យកទៅ​ធ្វើ​បុ​ណ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares