• គ្រាន់តែចម្រៀងមួយបទឡាយតាមហ្វេសប៊ុក ប្តីកាប់ប្រពន្ធរងរបួសធ្ងន់ ហើយជិះម៉ូតូគេចតែប៉ូលីសតាមក្របួចជាប់
    ដោយ admin  ថ្ងៃទី 2 January, 2020  ម៉ោង 12:35 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង) ៖ ជម្លោះពាក្យសំដីបានឈានដល់ការប្រពន្ធឱ្យរបួសធ្ងន់គឺកើតឡើងដោយសារតែប្រពន្ធសុំឱ្យប្តីចាក់បទចម្រៀងច្រៀងតាមទូរស័ព្ទlive ក្នុង Facebook នូវបទកំសត់ដែលមានចំណងជើង “អ្នកម្ដាយកំសត់” តែប្តីមិនព្រម។ អំពើហិង្សានេះបានកើតឡើង កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី នៅចំណុចខារ៉ាអូខេ ស្តូបសពយុទ្ធជន ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    បើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកោះកុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អៀង ប៊ុនយឿន (ហៅតុលា) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បាន យកកាំបិតតាំងតោមកកាប់ប្រពន្ធ ឈ្មោះ ថូ សុខណា អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកខារាអូខេ បណ្តាលឱ្យរងរបួសធ្ងន់ និងកូនឈ្មោះ ឈ្មោះ ទុំ សោភា ភេទស្រី អាយុ ១១ឆ្នាំ មុខរបរ សិស្សរងរបួសធ្ងន់ដេរច្រើនថេរ ដោយត្រូវបានដឹកជញ្ចូនសង្គ្រោះមកព្យាបាលនៅមន្ទីរពេទ្យខេត្តភ្លាមៗ។

    បន្ទាប់ពីធ្វើសកម្មភាពល្មើសរួច បុរសជាប្តីបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង តាមឃាត់ខ្លួនបាននៅ ចំណុចផ្លូវលេខ ៤៨ ប៉ុស្តិ៍តាតៃក្រោម ។

    សមត្ថកិច្ចនគរបាលបញ្ជាក់ថា យោងតាមការសួរចម្លើយ ជនសង្ស័យបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាប្រពន្ធបានឱ្យប្តីចាក់បទចម្រៀង (អ្នកម្តាយកំសត់) ដើម្បីច្រៀងលេង ហើយ Live តាមទូរស័ព្ទ តែជនសង្ស័យជាប្តីមិនព្រមឱ្យចាក់បទនោះទេ ព្រោះតែម្តាយទើបតែស្លាប់នាំឱ្យពិបាកចិត្តហើយយំ តែប្រពន្ធនៅតែចាក់ ទើបធ្វើឱ្យមានការឈ្លោះប្រកែកគ្នា រហូតដល់ប្រើអំពើហិង្សា។

    បច្ចុប្បន្ននេះ ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares