• ចាប់ឡានខ្នាតយក្សមួយគ្រឿង ដឹក​​ឈើ​បង្កប់ក្រោយដំឡូង លោតឆ័ត្រពីខេត្តឧត្តរមានជ័យទៅខេត្តព្រៃវែង
    ដោយ admin  ថ្ងៃទី 2 January, 2020  ម៉ោង 11:55 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប) ៖ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រដ្ឋបាលព្រៃឈើបានស្ទាក់ចាប់រថយន្តខ្នាយយក្សមួយគ្រឿង ដឹកដំឡូងពីលើនិងបង្កប់​ឈើពីក្រោមនៅចំណុចស្រុកស្វាយលើ។ ករណីនេះលោកម៉ុង ប៊ុនលិម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឱ្យដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង)។ ម្ចាស់ឈ្មោះឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង។

    លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះរកឃើញឈើប្រភេទលេខ១ (ស្រឡៅ) ២១៣សន្លឹក ស្មើ១១,៣០៣ម៉ែត្រគូប ឈើអារលេខ២១១​ សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹក ស្មើ១,៦០៥ ម៉ែត្រគូបសរុបស្មើ ១៣,320 ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ បំរ៉ុងឆ្ពោះទៅខេត្តព្រៃវែង។

    លោកនាយខណ្ឌបន្ថែមទៀតថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ យើងបានផ្តល់ឱកាសឱ្យម្ចាស់ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយៈពេល៣០ថ្ងៃ។ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលាការ អនុវត្តតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares