• បឹងធម្មជាតិប្រវត្តិសាស្ត្រនៅខាងមុខរោងចក្រស្រាបៀរអង្គរ នៅខេត្តព្រះសីហនុត្រូវបានគេចាក់ដីលុប ក្រោមការឯកភាពលោក គួច ចំរើន ដោយបឹងនេះអភិបាលខេត្តច្រើនជំនាន់មកហើយមិនអនុញ្ញាតឱ្យលុប!
    ដោយ admin  ថ្ងៃទី 2 January, 2020  ម៉ោង 10:34 | រាយការណ៍​ពិសេស

    (ខេត្ព្រះសីហនុ)៖ លោក ឡាយប៊ុន ប៉ា បានប្រើប្រាស់ រថយន្តជាច្រើនគ្រឿងដឹកដីទាំងយប់ទាំងថ្ងៃ ចាក់លុបបឹង ធម្មជាតិខាងមុខរោងចក្រ ស្រា បៀរអង្គរស្ថិត ក្នុងភូមិលេខ ០៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ដោយអះអាងថា ដីក្នុងបឹងនោះ ជាដីមានប័ណ្ណកម្មសិទ្ធិស្របច្បាប់របស់ខ្លូន ហើយការចាក់ដី ក៏មានច្បាប់អនុញាតត្រឹមត្រូវពីសំណាក់ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ ។ បច្ចុប្បន្នផ្ទៃបឹងទំហំប្រមាណជិតពាក់កណ្តាល ត្រូវបានលោក ឡាយ ប៊ុន ប៉ា ចាក់លុបបានសម្រេច ជាស្ថាពរ និងកំពុងបន្តធ្វើរបងថ្មហ៊ំព័ទ្ធ ជាកិច្ចបង្ហើយ ។

    ជាមួយនិងបញ្ហាចាក់ដីលុបបឹងធម្មជាតិ ខាងលើនេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ជាច្រើន បានទទូច ទៅដល់មន្រ្តីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ឱ្យធ្វើការពិនិត្យឡើងវិញថា តើលោក ឡាញ ប៊ុន ប៉ា គាត់មានប្លង់កម្មសិទ្ធិលើដីក្នុងបឹងតាមវិធីណា ហើយច្បាប់អនុញាតឱ្យគាត់ចាក់ដីលុបបឹងនោះ តើថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ មានបានបង្កើតគណៈកម្មការចុះទៅពិនិត្យជាក់ស្តែងលើទីតាំង ដីបឹងដែលបានស្នើនោះដែរទេ? ពីព្រោះថាបឹងមួយនេះគឺជាបឹងធម្មជាតិជាបឹងប្រវត្តិសាស្រ្ត មានតាំងពីសម័យ ដូនតាមកម៉្លេះ និងមានទឹកពេញព្រៀបខួបប្រាំង ខួបវស្សាមិនដែលរីងទឹកម្តង ណាទេ។

    ជាពិសេសបឹងមួយនេះត្រូវបានមន្រ្តីថ្នាក់ដឹកនាំខេត្តព្រះសីហនុ មុនៗជាច្រើនជំនន់មកហើយរក្សាការពារទុកជាសម្បត្តិរដ្ឋបានយ៉ាងល្អ ព្រោះបឹងមួយនេះវាមានតូនាទីយ៉ាង សំខាន់ផងដែរក្នុងការរំដោះទឹកភ្លៀងជន់លិចក្នុងរដូវវស្សា សរុបសេចក្តីមករាល់ការ ៊ចេញបណ្ណ័កម្មសិទ្ធិ ក៏ដូចជាចេញច្បាប់ចាក់ដីលុប បឹងទឹកធម្មជាតិស្រស់ៗ បែបនេះ មិនដឹងថាធ្វើឡើង តាមវិធីណានោះទេ (អត់យល់) ពីព្រោះថា បើយោងតាមច្បាប់ភូមិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ដីបឹង ដីប្រឡាយ អូរ ដីភ្នំ ក៏ដូចជាដី ឆ្នេរ សមុទ្រ គឺជាដីសម្បត្តិ រដ្ឋមិនមានបុគ្គល់ណាម្នាក់យកមកធ្វើជាកម្មសិទ្ធិបាននោះឡើយ ដូចនេះដើម្បី ផ្តល់ភាព យុត្តិធម៌ដល់បឹង ថ្នាក់ដឹកនាំខេត្តព្រះសីហនុគួរ ចុះពិនិត្យជាក់ស្តែងឡើងវិញម្តងហើយ។

    ជុំវិញបញ្ហាដីបឹង ខាងលើនេះ តើតាមមន្រ្តីអជ្ញាធររដ្ឋបាលសង្កាត់លេខ ១ (សូមមិនបញ្ចេញឈ្មោះ) បានធ្វើការបញ្ជាក់ យ៉ាងច្បាស់ថា ដីចំណុចនេះ ដើមឡើយត្រូវបានគេឃុបឃិត កសាងប័ណ្ណកម្មសិទ្ធិ (ប័ណ្ណ ស្លាប់មាន់)តាំងពីឆ្នាំ១៩៩៣ ម្តង រូចហើយដោយក្នុងឯកសារពាក់ព័ន្ធក្នុងការកសាងប័ណ្ណ គេបញ្ជាក់ថា ដីចំណុច នេះជាដីចម្ការ និងបានធ្វើការ លក់ដូរផ្ទេរកម្មសិទ្ធិ(ត្រឹមថ្នាក់សង្កាត់) ពីមួយទៅមួយជាហូរហែ។ ក្រោយមកនៅជំនន់ លោក ស្បោង សារ៉ាត នៅជាអភិបាល ខេត្ត ព្រះសីហនុ អ្នកដែលទិញដីបឹងនេះ ចុងក្រោយ មានបំណង់ផ្ទេរកម្មសិទ្ធិ ពីឈ្មោះ ម្ចាស់ដើមដាក់ឈ្មោះរបស់ខ្លូនឱ្យបានស្របច្បាប់។ ប៉ុន្តែត្រូវបានមន្រ្តីជំនាញសុរិយោដីជំនន់នោះធ្វើការបដិសេដ្ឋមិនព្រមធ្វើការផ្ទេរសិទ្ធិឱ្យនោះទេ។ក្រោយពិនិត្យឃើញថាដីចំណុចនោះគឺជាដីបឹងធម្មជាតិមិនមែនជាដីចម្ការរ។ ក្រោយមានការបដិសេដ្ឋបែបនេះ សកម្មភាពលក់ទិញឬផ្ទេរកម្មសិទ្ធិដីចំណុចត្រូវបាន ស្ងប់ស្ងាត់តាំងពីពេលនោះមក ។

    មន្រ្តីអជ្ញាធរ សង្កាត់ ដដែលបានបន្តទៀតថា អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ដីតំបន់ក្នុងបឹងនេះ ឆ្លងកាត់ថ្នាក់ដឹកនាំតាំងពីសម័យ លោក ស្បោង សារ៉ាត .លោក ឈិត សុខុន រហូត មកដល់ លោក យន្ត មីន គឺ ថ្នាក់ដឹកនាំចំនួន៣ជំនន់ មកហើយដីបឹងនេះ មិនមានថ្នាក់ដឹកនាំណាម្នាក់ ហ៊ានផ្ទេរកម្មសិទ្ធិឬ ចេញប្លង់កម្មសិទ្ធិ ថ្មីឱ្យនោះឡើយរួមនឹងច្បាប់ចាក់ដីលុបបឹងផងដែរ។ ប៉ុន្តៃសម្រាប់ពេលនេះ សម័យលោក គួច ចំរើន ឡើងជាថ្នាក់ដឹកនាំ ខេត្តព្រះសីហនុបែរជា ចេញច្បាប់អនុញាតឱ្យលោក ឡាយប៊ុន ប៉ា ចាក់ដីលុបបឹងយ៉ាងរលូន ដោយទទូលស្គាល់ថាដីមានប័ណ្ណកម្មសិទ្ធស្របច្បាប់។

    ជាមួយនឹងភាពមិនប្រក្រតីដូចបានលើកឡើងខាងលើនេះ មន្រ្តីសាលាសង្កាត់លេខ១រូបនោះដដែលបានបញ្ជាក់ថា រឿងរ៉ាវដីបឹងខាងលើនេះវាគឺជាការឃុបឃឹតគ្នាជាលក្ខណៈ ប្រព័ន្ធ ចាក់គ្រិះយ៉ាងរឹងមាំលើវិស័យអនុវត្តច្បាប់ក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នអស់ទៅហើយ មិនងាយធ្វើការសើររើឡើងវិញនោះឡើយ ។

    គួរបញ្ជាក់ផងដែរថា បឹងនេះជាធម្មជាតិ ខាងមុខរោងចក្រ ស្រា បៀរអង្គនេះ គឺជាបឹងប្រវត្តិសាស្រ្ត មានតាំងពីសម័យ ដូនតាមកម៉្លេះ ហើយសម្រាប់ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ មិនថាមនុស្សចាស់ឬ ក្មេងនោះទេ នរណាក៏ស្គាល់បឹងនេះដែរ ។ បឹងនេះកន្លងមកកាលពីសម័យ លោកយន្ត មីន នៅជាថ្នាក់ដឹកនាំ រដ្ឋបាលខេត្តព្រះសីហនុ លោក បានសិក្សា រូចហើយពីកម្រោងធ្វើសូនច្បារព័ទ្ធជុំវិញបឹង និងសាងសង់ធ្វើផ្លូវរៀបការ៉ឡា ដាក់បង់សម្រាប់អង្គុយលេង និងហាត់ប្រាណ ប៉ុន្តែគម្រោងនោះ ត្រូវបានបរាជ័យ ដោយសារ លោក បានផ្លាស់ប្តូរតំណែងពីថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ មុនពេលកំណត់ ៕

    loading...
    shares