• ជិះម៉ូតូទាក់ដៃចង្កូតគ្នសដួលគាប់ជួនរថយន្តមកពីក្រោយកិនស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់
    ដោយ admin  ថ្ងៃទី 1 January, 2020  ម៉ោង 13:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ )៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់កំពុងបើកបរម៉ូតូតែមានម៉ូតូមួយគ្រឿងទៀតជិះមកទាក់ដៃចង្កូតបានដួលគាប់ជួនមានរថយន្តបើកមកពីក្រោយកិនស្លាប់មន្ត្រីកងរាជអាវុធ ហត្ថម្នាក់ កាលពីវេលា ម៉ោង ៨និង ៣០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខ សាលារៀនញូវតុនធីឡាយ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

    រងគ្រោះដែលស្លាប់ បើតាមអត្តសញ្ញាណ និងប័ណ្ណនាយ ទាហានមានឈ្មោះ ហែម នី អាយុ៥១ឆ្នាំ ជនជាតិខ្មែរមុខរបរ កងរាជអាវុធហត្ថ ខេត្តមណ្ឌលគីរី ឋានន្តរសក្តិ អនុសេនីយ៏ឯក ។ ចំណែកឯអត្តសញ្ញាណមានឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៥៥ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។

    សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញ បុរសខាងលើជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1HA-0257 បើកតាមបណ្ដោយផ្លូវជាតិលេខ ២ ទឹសដៅពីត្បូងមកជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាកបានប៉ះដៃចង្កូតបណ្ដាលឱ្យដួលហើយក៏មានរថយន្តស្តារិច ពណ៌ស ពាក់ស្លាក លេខ កណ្តាល2A-9835 ជិះមកពីក្រោយបុកកិនពីលើ ធ្វើឱ្យបុរស កងរាជអាវុធហត្ថនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបង្កបានជិះគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ ចណណែករថយន្តដែលកិនជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាប់តៃកុងយកទៅរក្សាទុក រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុង ។

    ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែក សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តចាក់អង្រែក្រោម៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares