• ជិះ​រថយន្តតួរីស ត្រឡប់ពីចូលរួមពិធីឆ្លងឆ្នាំ តៃកុងឈាមរាវបើកទៅបុករថយន្តធុនធ្ងន់ ចំពីមុខពេញទំហឹងស្លាប់៨នាក់ និង៩នាក់រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 1 January, 2020  ម៉ោង 07:33 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ​)៖ រថយន្តរថយន្តសាំយ៉ុងដឹកមនុស្សត្រឡប់ពីចូលរួមឆ្លងឆ្នាំ ២០១៩-២០២០បានបោះពួយវ៉ាជែងរថយន្តនៅពីមុខមិនផុតបានបុកជាមួយរថយន្តធុនធ្ងន់កំពុងបើកបញ្ច្រាសទិសគ្នាចំពេញទំហឹងបណ្តាលឱ្យមនុស្សប្រុសស្រី៨នាក់ បានស្លាប់ជាបន្តបន្ទាប់ និង​៩​នាក់​ទៀត​រងរបួស​ធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​១១​មនិង​៤០​នាទី​យប់​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះ​គីឡូម៉ែត្រ​២៧-២៨​ នៅចំណុច ភូមិ​អណ្តូងច្រុះ​ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺុំ។

    ​មន្ត្រីនគរបាល​ស្រុក​គងពិសី​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​រថយន្ត​មួយគ្រឿង​ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 2AF -2506 បើកបរ​ដោយ​ឈ្មោះ ហួន វ​ណ្ណី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ត្នោត​ ឃុំទួកសាលា ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ (​ស្លាប់​)​។ បើកបរ​ពី​ជើង​ទៅ​ត្បូង​ដល់​ចំណុច​ខាងលើ បាន​ជែង​រថយន្ត​១គឿង មិនស្គាល់ម៉ាក ហើយ​រថយន្ត​ជែង​មិនទាន់​ផុត​ផង​ បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាកហ៊ីណូពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A -5849 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើ​ដែលបើបរពីត្បូងទៅជើង(ផ្ទុយទិសគ្នា) ចំពីមុខពេញទំហឹង បណ្តាល​ឱ្យរួមដំណើរនៅក្នុងរថយន្តសាំយ៉ុង១៧នាក់ ស្លាប់​៨ និង​របួសធ្ងន់​៩​នាក់​។​

    ​ប្រភព​បាន​ឱ្យដឹងទៀតថាជនរងគ្រោះក្នុងហេតុការណ៍នេះ៖ទី១-ឈ្មោះហួន វ​ណ្ណី​ អ្នកបើកបររថយន្ត(ស្លាប់), ទី២-ឈ្មោះកែម ហៀ​ង​ ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខខេត្តកំពង់ស្ពឺ (​ស្លាប់​), ទី៣-ឈ្មោះ សៀង អឿន​ ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ ឃុំ​ស្វាយ​ច​ច្រឹប​ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​ស្លាប់​ពោះធំ​), ទី៤-ឈ្មោះ ស្រីនិច្ច ភេទស្រី អាយុ៤ឆ្នាំ (​ស្លាប់​)​ ត្រូវជា​កូន​សៀង​អឿន, ទី៥-ឈ្មោះស៊ឹម សុ​ភ័​ណ្ឌ​ ភេទស្រី អាយុ២៥ឆ្នាំនៅភូមិតាប្រឹម ឃុំសំបួ ស្រុកទ្រាំង ខេត្តតាកែវ (​ស្លាប់​), ទី៦-ឈ្មោះ គឹម ហុង​ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាប្រឹម ឃុំសំបួ ស្រុកទ្រាំង ខេត្តតាកែវ (​ស្លាប់​), ទី៧-ឈ្មោះប្រាក់ សុ​មន​ ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិគោកឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​ស្លាប់​) , ទី៨-ឈ្មោះ ផាន រត្ន​ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកឈើទាល ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​ស្លាប់​) ​សរុប​៩​នាក់​ទាំង​កូន​នៅក្នុង​ពោះ​។​

    ចំណែករបួសធ្ងន់ ៩​នាក់​ក្នុងនោះ (​ស្រី​១​នាក់​)៖ ទី១-ឈ្មោះ សៅ គឿន​ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​របួសធ្ងន់​), ទី២-ឈ្មោះជឹន សុខ​រ៉ា​ន់​ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​របួសធ្ងន់​), ទី៣-ឈ្មោះលៀង សុខ​ដែន​ភេទ​ប្រុស​ អាយុ១៩ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(​របួសធ្ងន់​), ទី៤-ឈ្មោះសយ សុភា​ន់​ ភេទអាយុ២០ឆ្នាំ នៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​របួសធ្ងន់​), ទី៥-ឈ្មោះសាន់ ប៊ុនលី​ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិត្រពាំងផ្លុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(​របួសធ្ងន់​), ទី៦-ឈ្មោះឡេង បូរី​ភេទ​ប្រុស​ អាយុ២០ឆ្នាំ នៅភូមិខ្ពបវែង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (​របួសធ្ងន់​), ទី៧-ឈ្មោះប៉ោ ដាវី​ភេទ​ស្រី​ អាយុ២៥ឆ្នាំ នៅភូមិផ្ទះព្រៃ ឃុំត្នោតទ្រេត ស្រុកពោធ៍សាត់ខេត្តពោធ៍សាត់ (​របួសធ្ងន់​), ទី៨-ឈ្មោះដាវី ភេទប្រុស អាយុ៤ឆ្នាំ របួសធ្ងន់ ជាកូនឈ្មោះប៉ោដាវី ,ទី៩-ឈ្មោះ ឆេន ភេទ​ប្រុស​ អាយុ៣ឆ្នាំ នៅ​ភូមិ​កោះ​ឈើទាល​ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ(​របួសធ្ងន់​)​។​

    ក្រោយកើតហេតុមន្ត្រីជំនាញហៅរថយន្តដឹងអ្នដឹងអ្នករងរបួស​ទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ វត្ថុតាង​រថយន្ត​ទាំង​២​គ្រឿង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares