• នារី​ម្នាក់​​បើកឡាន​​បុក​ក្បាលថ្មចែកទ្រូង​ផ្លូវ ​រងរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 31 December, 2019  ម៉ោង 07:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖​​ ​ស្ត្រីម្នាក់បានបើករថយន្តលឿនពេករេទៅបុកក្បាលថ្មទោះចែកទ្រូងផ្លូវបណ្ដាលឱ្យក្រឡាប់ផ្អៀងមួយចំហៀងរថយន្តរងការខូចខាតយ៉ាងដំណុំចំណែកអ្នកបើកបររងរបួសធ្ងន់ហូតឈាមតាមច្រមុះ។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃ​​ទី​៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៩ មាន​ទីតាំង​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​កែង​ផ្លូវ​លេខ​១៩៣​ ស្ថិត​ក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​១ ខណ្ឌ​បឹងកេងកង​ ​រាជធានីភ្នំពេញ​។

    រថយន្តដែលជួបឧប្បត្តិហេតុនោះ ម៉ាក PORSCHE​ ពណ៌​ស​ អត់​ទាន់​មាន​ស្លាក​លេខ​ បើក​បើកបរដោយនារីរងគ្រោះ ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះមកដល់ចំណុចកើតហេតុកែងផ្លូវលេខ១៩៣ ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ទ្រូង​ផ្លូវ​ពេញ​មួយ​ទំហឹង ​បណ្ដាល​ឱ្យរថយន្តស៊េរីទំនើបខាងលើបានក្រឡាប់ផ្អៀងម្ខាង រង​ការ​ខូចខាត​​យ៉ាង​ដំណំ​។

    ក្រោយកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ រួមនឹងប្រជាពលរដ្ឋបានជួយយកចេញ ពស្ត្រីអ្នកបើកបររថយន្តឈាមតាមច្រមុះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែ។ ហើយបានធ្វើការទាក់ទង ​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានីភ្នំពេញ ​ដើម្បី​ចុះ​មក​ធ្វើការវាស់​វែង ​និង​ស្ទូច​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​​​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ដោះស្រាយ​ តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares