• មន្ត្រីនគរបាលចរាចរណ៍មួយរូបដែលរថយន្តដឹកដីបុកនៅខេត្តកំពតបាក់ឆ្អឹងជំនីចំនួន៤ បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម!
    ដោយ admin  ថ្ងៃទី 28 December, 2019  ម៉ោង 13:31 | សន្តិសុខ​សង្គម

    (ខេត្តកំពត!)៖ បើតាមទំព័រហ្វេសបុក ស្នងការដ្ផាននគរបាលខេត្តកំពត បានឱ្យដឹងថា ប៉ូលិសចរាចរណ៍ដែលត្រូវរថយន្តបែនដឹកដី បុក ហើយកិនពីលើថែមទៀត នៅខេត្តកំពត ពេលនេះរួចផុតពីការគ្រោះថ្នាក់ដល់ជីវិតហើយ កំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាមបាក់ឆ្អឹងជំនីចំនួន៤ ហើយរាល់ការចំណាយទាំងអស់ ស្នងការខេត្តកំពតជាអ្នករ៉ាប់រងទាំងអស់។

    កាលពីម្សិលមិញថ្ងៃទី២៧ ខែធ្នូនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបែនដឹកដីបានបើកក្នុងល្បឿនលឿនបុករៈឡាន២គ្រឿង រួចបុក បន្ថែមទៅលើប៉ូលីចរាចរណ៍ម្នាក់ ដែលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍ នៅចំណុចស្ពានថ្មី កំពង់បាយត្រើយខាងលិច ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

    ក្រោយកើតហេតុឡានបែនដឹកដីនោះបន្ថែមល្បឿនព្យាយាមបើករត់ តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ ហេតុការណ៍នេះបានធ្វើឲ្យប៉ូលីចរាចរណ៍រងរបួសធ្ងន់ ដោយត្រូវរយន្ត កិនជើងពេញទំហឹង។ បើតាមការឱ្យដឹងបន្ថែម ដោយសារតែរបួសធ្ងន់ពេក ក្រុមគ្រួសារបានបញ្ចូនបន្តទៅសង្គ្រោះនៅប្រទេសវៀតណាម។

    ដោយឡែកតាមរយៈទំព័រហ្វេសបុក ស្នងការដ្ផាននគរបាលខេត្តកំពត បានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ល្ងាចមិញ ២៧.១២.២០១៩ ចំពោះមន្ត្រីរបស់ខ្ញុំនៃការិយាល័យចរាចណ៏ផ្លូវគោក ដែលនៅបញ្ជាចរាចរណ៍នៅគល់ស្ពានត្រើយខាងលិច បានបញ្ជូនទៅដល់មន្ទើរពេទ្យខេត្តគៀនយ៉ាង ប្រទេសវៀតណាម។ គាត់បានរួចផុតគ្រោះថ្នាក់ដល់ជីវិតហើយ ក៏ប៉ុន្តែកំពង់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។

    ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំបាទធានារាល់ការចំណាយក្នុងការព្យាបាលទាំងអស់ចំពោះមន្ត្រីដូចរូបគាត់ដែលកំពង់បំពេញការងារ និងសកម្មក្នុងការងារ។ សូមជូនពរបងឆាប់ជាសះស្បើយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares