• រថយន្តសាំយ៉ុងបើកបរមិនប្រកាន់ស្ដាំ បុកនឹងរថយន្តវីហ្គោ កំពុងបើកបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឱ្យមនុស្សចំនួន៤នាក់របួស និងស្លាប់១នាក់
    ដោយ admin  ថ្ងៃទី 28 December, 2019  ម៉ោង 10:44 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ រថយន្ត vigo បានបុកជាមួយរថយន្តសាំយ៉ុងខណៈកំពុងបើកបរបញ្ច្រាសទិសគ្នាចំពេញទំហឹងបណ្តាលឱ្យអ្នកជិះរងរបួសធ្ងន់៤នាក់ ស្រាលចំនួន១នាក់ (ស្ត្រី), ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងចំណោមអ្នករបួសធ្ងន់នោះបានស្លាប់ម្នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥៧B ចន្លោះគីឡូលេខ ២៣-២៤ នៅភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានឱ្យដឹងថា ដោយរថយន្តម៉ាកTOYOTA VIGO ពណ៌ទឹមាស ពីបាំង ពាក់ស្លាកលេខ ភ្នំពេញ 2V-4140 (៊បើកពីលិចទៅកើត (អ្នកបើកបររបួសស្រាល) អ្នករួមដំណើរ ២នាក់របួសធ្ងន់ បន្ទាប់ពីបុកជាមួយរថយន្ត ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B-3048 អ្នកបើក បររបួសធ្ងន់ អ្នករួមដំណើរម្នាក់របួសធ្ងន់។

    សមត្ថកិច្ចបានបញ្ជាក់ថា ល្បឿនលឿន និងមិនប្រកាន់ស្ដាំ ទើបបណ្តាលឱ្យជួបបញ្ហាបែបនេះ ចំណែកខូចខាតរថយន្ត ធ្ងន់ទាំង២គ្រឿង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares