• ចោរពីរនាក់ប្រដាប់ដោយពូថៅដៃ វាយ​បំបែក​កញ្ចក់​ទូប្លន់យក​ទូរស័ព្ទអស់៥គ្រឿង ​រួចគប់ផាវគ្រាប់បែក គំរាមម្ចាស់ហាង ហើយហើយគេចបាត់ដោយសុវត្ថិភាព
    ដោយ admin  ថ្ងៃទី 28 December, 2019  ម៉ោង 09:10 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បុរសជាចោរពីរនាក់ ជិះម៉ូតូ១គ្រឿង មកឈប់មុខតូបលក់ទូរស័ព្ធដៃមួយកន្លែង យីហោ(​ស៊ីនួន​) ស្ថិតក្នុង​ចំណុច​ក្រុមទី​៣​ភូមិ​ជំនីក​ ឃុំអន្លង់វិល ស្រុកសង្កែ ហើយក្នុងនោះ​ចោរ​ម្នាក់​ជិះ​ខាងក្រោយ​បាន​យក​ពូថៅ​វាយ​បំបែក​កញ្ចក់​ទូតាំងទូរស័ព្ទ​ហើយ​យក​ទូរស័ព្ទដៃ​អស់​៥គ្រឿង​ រួចមុនចេញទៅបានបោកផាវគ្រាប់បែកចំនួន​បី​គ្រាប់​ ជាការគំរាមកុំឱ្យម្ចាស់ដេញតាមពួកវាថែមទៀត ​ខណៈនោះលោកចោលបានចាកចេញទៅដោយសុវត្ថិភាព។

    ​ ​ក្រោយកើតហេតុមន្រ្តីនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា ជនរងគ្រោះ​ដែល​ម្ចាស់​ទូរស័ព្ទ​ ឈ្មោះផាន វណ្ណឈីងភេទប្រុស ​អាយុ​២៦​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាត់បង់​អស់​ទូរស័ព្ទដៃ​៥​គ្រឿង​។ ​ទូរសព្ទដៃចោលប្លន់យកទៅទី១-ម៉ាកវីវ៉ូ y១១ ពណ៌ខ្មៅ ចំនួន២គ្រឿង, ទទី២-ម៉ាកសាំស៊ុងJ5 ផ្លាស់ពណ៌ផ្កាឈូក ចំនួន១គ្រឿង និងទី៣-ម៉ាករ៉ែតមីអិចចំនួន២គ្រឿង ​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៤០០​ដុល្លារ​។​

    ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ក្នុងនោះគ្រាន់តែដឹងថា​មាន​គ្នាពីរនាក់ដោយម្នាក់​ពាក់មួក​កន្តឹប​ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ឌុបគ្នាមកដល់ចំណុចខាងលើធ្វើ សកម្មភាពបែបនេះតែម្តង ។​

    ​ក្រោយមកទើប ​កម្លាំង​អធិការដ្ឋាន​នគរបាល​ និងកងរាជអាវុធហត្ថស្រុកសង្កែ បានចុះមកដល់ដើម្បីបើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​រកជនសង្ស័យនៅ​ជុំវិញ​ទីតាំង​កើតហេតុ​និងកំពុងតាមស្រាវជ្រាវរកមុខសញ្ញាចោរប្លន់​ទាំង​២​នាក់​នេះ​ ដើម្បី​ចាប់ខ្លួនយកមក​ផ្ដន្ទាទោសតាមច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares