• គ្រោះថ្នាក់ច​រា​ចរណ៍​​នៅ​​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែ​ត្រ​​៨២​-៨៣​ រថយន្តកុងតឺន័រ បុករថយន្តដឹកដី ក្រឡាស់ខូចខាទាំងសងខាង
    ដោយ admin  ថ្ងៃទី 27 December, 2019  ម៉ោង 10:48 | សន្តិសុខ​សង្គម

    (ខេត្ត​កំពង់​ស្ពឺ​)៖ រថយន្ត០១គ្រឿងបានបុកគ្នាជាមួយរថយន្តកុងតឺន័រ ១គ្រឿង បណ្តាលឱ្យក្រឡាប់ ប៉ុន្តែករណីមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង០២នាទីព្រឹកថៃ្ងទី២៧ ខែធ្នូ​ ឆ្នាំ​២០១៩​ មានករណីគ្រោះថ្នាក់ច​រា​ចរ​ណ៍​កើតឡើងនៅលើផ្លូវជាតិលេខ៤​​ ​ចន្លោះគីឡូម៉ែត្រលេ​​ខ​​ ៨២-៨៣ ត្រង់ចំណុចភូមិទីមួយ​ ​ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើង​ដោយ​

    ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង​ដោយ​រថ​យ​ន្ត០១​គ្រឿង ហ្វ្រីលែនណែ (f​reightliner) ពណ៌បៃតងចាស់ ពា​ក់​ផ្លាក​លេ​ខ ព្រះសីហនុ 3A-2565 សឺមីសណ្តោងរ៉ឺម៉ក​លេ​ខ ព្រះសីហនុ 4A-0996 អ្នកបើកបរឈ្មោះឈូក​ ​ស្រាយ ភេ​ទប្រុ​ស​ អាយុ២៩ឆ្នាំ នៅភូមិកោះក្លូត ឃុំកំពង់ត្រាចខាងកើតស្រុ​ក​កំព​ង់​ត្រាច ខេត្តកំ​ពត បបើកបរក្នុងទិសដៅពីលិចទៅកើត។

    លុះមកដល់ចំណុច​ខា​ងលើ បានបុកជាមួយរថយន្តមួយគ្រឿង​ម៉ា​ក នីសាន់ ឌីស៊ែល ប្រភេទ​បែនដឹក​ដី​ គ្មា​នផ្លាកលេខ ពណ៌ខៀវ អ្នកបើកបរ ឈ្មោះ ខា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្គុះ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត​បាន​ម​កចា​ក់ដី​រួច​បើកឆ្ល​ងឡើ​ងមកលើ​ផ្លូ​វជាតិ ពីត្បូងទៅជើង បណ្តាលឱ្យរថយន្តម៉ាក ហ្វ្រីលែនណែក្រឡាប់នៅលើ​ទ្រូង​ផ្លូ​វ រងការខូចខាតធ្ងន់​ ដាច់ទូកុងតឺន័រ​មកលើថ្នល់ជា​តិ​ ចំណែករថយន្តម៉ាក​​នី​សាន់​ ដឹកដី​ រងការខូ​ចខា​​​តស្រាល ពេលបុករួចអ្នកបើកបររថ​យ​ន្តម៉ាក​នី​​សាន់​​ បាន​រត់គេចខ្លួនបាត់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares