• រថយន្ត Lexus 570 បើកលឿនទៅបុករថយន្តដឹកខ្សាច់ ដាច់កង់មុខខូចខាតមួយកំណាត់មុខ
    ដោយ admin  ថ្ងៃទី 27 December, 2019  ម៉ោង 07:25 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសម្នាក់បើករថយន្ត Lexus 570 ១គ្រឿងបោះពួយយ៉ាងលឿនតាមអំណាចឡានទំនើប ជ្រុល​ទៅបុក​រថយន្ត​ដឹក​ខ្សាច់ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង​បណ្ដាលឱ្យរថយន្ត Lexus 570 ខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិនមាន​អ្នករងរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ យប់ថ្ងៃព្រហស្បតិ៍ ទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស ក្នុងភូមិ​ព្រៃវែង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​។​

    ​សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់បើករថយន្ត Lexus 570 ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 2AK-5855 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​បុក​រថយន្ត​ដឹក​ខ្សាច់​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំ​ព​ញ 3B-7586 បណ្ដាល​ឱ្យរថយន្ត570ដាច់កង់មុខ ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែក​រថយន្ត​ដឹក​ខ្សាច់​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ ព្យាយាម​បើក​រត់​ប្រមាណ​៣០​ម៉ែត្រ ទើប​ឈប់​រថយន្ត​រួច​អ្នកបើកបរ​ចុះ​រត់​គេចខ្លួនបាត់​។​

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយ​សម្រួល​មិនត្រូវ សមត្ថកិច្ច​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares