• កម្ពុជា​លក់​ស្រូវ​ឱ្យវៀតណាមក្រៅផ្លូវជាង២ លាន​តោន​ក្នុង​១​ឆ្នាំ​ តែតួលេខគយមានតែត្រឹម៣០ម៉ឺនតោនប៉ុណ្ណោះ
    ដោយ admin  ថ្ងៃទី 26 December, 2019  ម៉ោង 09:48 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម​មិនមែន​ក្រោម ៥០០០លានដុល្លារនោះទេគឺលើស៥០០០លានដុល្លារ​ ដោយសារតែការនាំចេញស្រូវទៅវៀតណាមហើយវៀត ណាម​កត់ត្រា​ជា​ផ្លូវ​ការដែល​កត់ត្រា​ក្នុង​ជើង​លេខគយ​គឺមាន​ត្រឹម៣០ម៉ឺនតោន​ទេ ប៉ុន្តែជាក់ស្តែងវៀតណាមមកទិញស្រូវពីកម្ពុជា​រហូតដល់​ជាង ២ លាន​តោន ។

    ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ចំនួនជិត ៣​ពាន់​នាក់​នា ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៩ ។​

    ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖​ ក្នុងឆ្នាំនេះកម្ពុជានាំចេញអង្ករទៅក្រៅប្រទេស​បាន​ប្រមាណ​ជាង​កន្លះ​លាន​តោន ។ ក៏ប៉ុន្តែ​តួលេខ​មិន​ផ្លូវការ ដែល​ប្រជាកសិករ​របស់​យើង​បាន​លក់​ទៅ​ឱ្យប្រទេសជិតខាងគឺមានទំហំធំ គ្រាន់តែ​លក់​ស្រូវ​ទៅ​ឱ្យវៀតណាមមានរហូតជាង ២ លាន​តោន ។

    ​សម្តេច​តេ​ជោ​បន្តថា​៖ «អ៊ីចឹងហើយបានជាខ្ញុំថាទំហំពាណិជ្ជកម្មរវាងកម្ពុជា​និង​វៀត ណាម​វា​មិនមែន​ឋិត​នៅក្រោម​៥​ពាន់​លាន​ដុល្លារ​ទេ វាស្ថិតនៅលើស៥ពាន់លានដុល្លារដោ យសារ​យើង​នាំ​ចេញទៅ​វៀតណាម​ដែល​វៀតណាម​ចេញ​ជា​ផ្លូវ​ការដែល​កត់ត្រា​ក្នុង​ជើង​លេខ​គយ​គឺ​ចំនួន​តែ​៣0​ម៉ឺន​តោន​ទេ​។​ប៉ុន្តែ​ខាង​វៀតណាមមក​ទិញ​គឺមាន​ប្រមាណ​ជា២ លាន​តោន​ជា​ស្រូវ​» ។

    ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ពន្យល់​អំពី​មូលហេតុ​ដែល​ប្រជាកសិករ​លក់​ស្រូវ​ទៅ​ក្រៅប្រទេស​ច្រើន​គឺ​ដោយសារតែ​កម្ពុជា​នៅ​ខ្វះ​មធ្យោបាយ​ក្នុងការ​ស្តុក ខ្វះ​ឡ​សំ​ងួ​ត និង ម៉ាស៊ីនកិនស្រូវ។ចំណុច​នេះ​វា​ដូចជា​យើង​មាន​មាស​ខ្វះ​ក្រដាស​ខ្ចប់ ។ គោលនយោ បាយ​របស់​យើង​ដាក់ចេញ​ជំរុញ​ផលិតកម្ម​ស្រូវ​និង​ការ នាំចេញ​អង្ករ​ឱ្យបាន១លានតោន។ អ៊ីចឹងគោលដៅទាំងពីររបស់យើងនេះសម្រេចបានតែគោលដៅ​មួយ​ទេ​គឺ​យើង​ធ្វើ​ឱ្យសល់ស្រូវជិត៦លានតោន។តែការនាំចេញរបស់​យើង​អត់​ដែល​នាំចេញ​បាន​១​លាន​តោន​នោះទេ​។

    ​សម្តេច​បាន​ល់ក​ជា​សំណួរ​ថា​អញ្ចឹង​ស្រូវ​ដែល​នៅសល់​យកទៅ​ណា​នេះ​ជា​សំណួរ​របស់​យើង​។ ស្រូវ​ដែល​នៅសល់​គឺ​លក់​ទៅ​វៀតណាម ៧០ ភាគរយ​និង​លក់​ទៅ ថៃ ៣0 ភាគរយ ។ សម្តេច​បន្តថា​ហេតុ​ដូច្នេះហើយ​បានជា​ឥឡូវនេះ​យើង​កំពុងតែ​ខិតខំ​ទាញ​វិនិយោគ​ដើម្បី​ឱ្យមកវិនិយោគក្នុងស្រុកតែម្ដង កន្លងទៅនេះ​ខ្វះ​ឡ ស​ម្ងួ​ត ខ្វះ​ម៉ាស៊ីនកិនស្រូវ ខ្វះ​ឃ្លាំង អញ្ចឹងទេ​ជម្រើស​ដែល​នៅសល់​គឺ​លក់​ទៅ​ឱ្យប្រទេសជិតខាង ។

    ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​រំលឹក​ឡើងវិញ​ថា​៖«​មាន​ពេល​មួយ​នោះ​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម​ ង្វៀន តាន់យុងគាត់បាននិយាយមកកាន់ខ្ញុំថាអរគុណសម្តេច​ដែល​កម្ពុ ជា​ជួយ​លក់​ស្រូវ​ឱ្យ​វៀតណាម​ដល់​ជាង១លាន​តោន ។ ខ្ញុំព្រះករុណាខ្ញុំ​ក៏​ឆ្លើយតប​ទៅវិញ​ថា​អរគុណ​ឯកឧត្តម​ដែល​បាន​ជួយ​ទិញស្រូវ​ពី​កម្ពុជាជាង ១ លាន​តោន​ដោយ​មិនបាច់​បង់ពន្ធ​ចូល​ប្រទេស​វៀតណាម » ។​

    ​បើតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ កម្ពុជា​បាន​លក់​ស្រូវ​ទៅ​ឲ្យ​វៀតណាម​ក្រៅផ្លូវការ​មាន​ចំនួន​ប្រមាណ ២,២៥ លាន​តោន​នៅក្នុង​ឆ្នាំ ២០១៩ នេះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares