• ឃាត់ខ្លួន​អ្នកជួញដូរគ្រឿងញៀនឆ្លងដែន និង​ដកហូត​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន បប្រមាណ២០គីឡូក្រាម
    ដោយ admin  ថ្ងៃទី 26 December, 2019  ម៉ោង 08:40 | សន្តិសុខ​សង្គម

    (ខេត្តព្រះវិហារ)៖ ​កាលពី​រសៀលថ្ងៃទី២៥ ខែធ្នូ​ ឆ្នំា២០១៩ វេលា​ កម្លាំង​ជំនាញ (​ក​១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជា សំអឿន នាយរង​ការិយាល័យ ក​១ ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សម្របសម្រួល​ដោយ​ពី​លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ពី​ថៃ​មក​កម្ពុជា​ឆ្លងកាត់​តាម​ច្រក​អានសេះ នៅ​ចំណុច ដំណាក់​សេ​មាន់ ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ។​

    ជាលទ្ធផលសមរ្ថកិច្ចបង្ក្រាបបានជនស្ស័យម្នាក់ឈ្មោះ ពិន និស្សា ហៅ​ ខូច ជនជាតិខ្មែរ អាយុ​២៤​ឆ្នាំ​។ រឹបអូស​វត្ថុតាង សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន ២០​ដុំ​ធំ ស្មើ​ទម្ងន់​ប្រមាណ ២០ គីឡូក្រាម ។ ​ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​កសាង សំណុំរឿង​បន្តទៅ​តុលាការ​តាម​នីតិវិធី ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares