• មេធាវី៣រូបតំណាងឱ្យលោកឧកញ៉ា ស៊ីវ គង់ទ្រីវ ប្ដឹងពលរដ្ឋ ៥២គ្រួសារ ដែលរស់នៅលើដីចំណីអូរជាង២០ឆ្នាំ ថារំលោភលើដីកម្មសិទ្ធិស្របច្បាប់
    ដោយ admin  ថ្ងៃទី 26 December, 2019  ម៉ោង 07:14 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ) ៖ លោក មេធាវី ណាច ទ្រី .លោក មេធាវី ជា ម៉ារ៉ាឌី និងលោក មេធាវី អ៊ិត ពិសិដ្ឋ រង្សី ដែលសុទ្ធតែជាមេធាវីល្បីៗ ថ្មីៗនេះ បានដាក់ពាក្យបណ្តឹង រូមគ្នា ប្តឹង ប្រជាពលរដ្ឋ ចំនួន៥២គ្រូសារ រស់នៅក្នុង ក្រុមទី១៧ ភូមិលេខ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ (តំបន់ចុងតំណាក់ស្តេច) ដោយចោទថា ធ្វើឱ្យខូចខាត ដោយចេតនា និង រំលោភការកាន់កាប់ដីមានកម្មសិទ្ធស្របច្បាប់របស់ អ្នកដទៃ។ ជាមួយបណ្តឹងនេះ សាលាដំបូងខេត្តព្រះសីហនុ ក៏បានសម្រេច ចេញដីការកោះហៅឱ្យប្រជាពលរដ្ឋទាំងអស់ឱ្យចូលទៅសាលាដំបូង ខេត្តព្រះសីហនុ ម្នាក់ម្តងៗ ដើម្បី ធ្វើការបំភ្លឺ ជាមួយនឹងការចោទប្រកាន់នោះ។

    យោងតាមដីកាកោះរច៊បស់សាលាដំបូង ខេត្តព្រះសីហនុ លើសំណុំរឿង ព្រហ្មទណ្ឌលេខ ១១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៩ ដែលតម្រូវប្រជាពលរដ្ឋចូលខ្លួនបំភ្លឺលើ បណ្ដឹង របស់មេធាវីចំនួន ៣រូបខាងលើនោះ ប្រជាពលរដ្ឋ រងគ្រោះ បាននិយាយថា វាជារឿង អយុត្តិធម៌បំផុត សម្រាប់ពួកគាត់ទាំងអស់គ្នា ពិព្រោះពួកគាត់ បាន មករស់នៅដីតំបន់ខាងលើនេះ ខ្លះ រយៈពេល២៤ឆ្នាំ និងខ្លះរយៈពេល២០ឆ្នាំ មកហើយ មិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ ព្រមទាំង មានការទទូលស្គាល់ពីសំណាក់អាជ្ញាធរមួលដ្ឋាន ភូមិ សង្កាត់ ផងដែរ គឺពួកគាត់មានសៀវភៅស្នាក់នៅ សៀវភៅ គ្រួសារ អត្តសញ្ញាណប័ណ្ណ ក៏ដូចជាប័ណ្ណបោះឆ្នោត សុទ្ធសឹងបញ្ជាក់នៅក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ -ខេត្តព្រះសីហនុទាំងអស់។ ប៉ុន្តែដីតំបន់ ដែលពួកគាត់កំពុងរស់នៅនេះ អជ្ញាធរមិនចេញប្លង់កម្មសិទ្ធិឱ្យទេពីព្រោះវាជាដីចំណីអូរ។

    សរុបសេចក្តីមកអ្វីដែលក្រុមលោក មេធាវីចំនួន ៣នាក់ខាងលើ ប្តឹងពួកគាត់ដោយចោទថា រស់នៅលើដីមានកម្មសិទ្ធិ អ្នកដ៏ទៃ នោះគឺជាការរំលោកភបំពានទាំងស្រុងលើសិទ្ធិសេរីភាពរស់នៅរបស់ពួកគាត់តែម្តង។ ជាមួយនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ អាជ្ញាធរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មន្រ្តីជំនាញពាក់ព័ន្ធជាពិ សេសមន្រ្តី ជំនាញ សុរិយោដី មេត្តា ចុះ មកពិនិត្យជាក់ស្តែង ហើយ កំណត់ឱ្យបានច្បាស់លាស់នូវ ព្រំបទល់ដី ដែល លោកមេធាវីទាំង៣នាក់ខាងលើ ថាមានកម្មសិទ្ធិ ស្របច្បាប់នោះ នៅកន្លែងណា មុននិងធ្វើការប្តឹង ផ្តល់ ប្រជាពលរដ្ឋ ពីព្រោះប្រជាពលរដ្ឋរស់នៅលើដីចំណីអូររបស់រដ្ឋទេ។ ដូចនេះស្ថាប័ណ្ណដែលមានសិទ្ធក្នុងការ ប្តឹងពួកគាត់ឬ បណ្តេញពួកគាត់ឱ្យចាកចេញពីដីតំបន់ខាងលើមានតែរដ្ឋទេ តែផ្ទុយទីវិញបែរជា ពួកគាត់ត្រូវលោកមេធាវីទាំង៣នាក់ខាងលើប្តឹងយ៉ាងអយុត្តិធម៌បំផុត ហើយចោទសុទ្ធតែ បទល្មើសព្រហ្មទណ្ឌ គំរាមកំហែង ចាប់ដាក់ គុកដាក់ច្រវាក់ទៀតផង ។

    ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេង នីម ចៅសង្កាត់ លេខ៤ បានឱ្យដឹងថា ប្រជាពលរដ្ឋហ្នឹង គាត់រស់នៅ លើដី គេទេ គឺដី លោក ស៊ីវ គង់ទ្រីវ ហើយផ្សេង ពីនោះ គឺជា ដី ចំណីព្រែក គាត់រស់នៅហ្នឹងយូរមកហើយជាប់ដី លោក ស៊ីវ គង់ទ្រីវ ក៏មានដែរហើយ លោកក៏មិនដឹងច្បាស់ពីការ រស់នៅយូរប៉ុណ្ណាដែរ ។

    ដោយឡែក លោក ណាច ទ្រី មេធាវីបានឱ្យដឹងថា ចំពោះ ដីនេះគឺពលរដ្ឋហ្នឹងរស់នៅលើដីក្រុមហ៊ុនដើមឡើយមានចំនួនត្រឹមតែ១៧ គ្រួសារប៉ុណ្ណោះ។ តែក្រោយមកចេះតែកើនឡើងដល់ ៤២គ្រួសារ ហើយបច្ចុប្បន្នកើនឡើងដល់ ៥២ គ្រួសារហើយ ។ ជុំវិញបញ្ហានេះ កន្លងមកអាជ្ញាធរធ្លាប់បានចុះធ្វើការសម្របសម្រួល គោលនយោបាយជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែមិនទទូលបាន លទ្ធផលអ្វីនោះទេ។ តែផ្ទុយទីវិញបងប្អូនប្រជាពលរដ្ឋ ទាំងនោះ នៅតែព្យាយាមធ្វើការតវ៉ា និងកែនប្រជាពលរដ្ឋ ផ្សេង ៗឱ្យមករស់នៅកាន់តែច្រើនឡើង ជាហេតុធ្វើឱ្យម្ចាស់ដីស្រប់ច្បាប់ គ្មានជំរើសក៏ដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្ត ព្រះសីហនុចាត់ការតាមផ្លូវច្បាប់នោះទេ។

    សូមបញ្ជាក់ផងដែរថា ករណីខាងលើនេះ បើតាមការ សង្កេតមើលជាក់ស្ដែងឃើញពិតជា មានដំណាំហូបផ្លែ ដូចជា ដូងមានអាយុកាលប្រហាក់ប្រហែលជាង១០ឆ្នាំទៅ ២០ឆ្នាំមកហើយ ហើយបើតាមការអះអាងពីពលរដ្ឋ ទាំងនោះគាត់ប្រាប់ថា គឺជាដូងដែលគាត់បានដាំដោយផ្ទាល់ដៃ មិនមែនពួកគាត់មកនៅលើដីភូមិចាស់គេនោះទេ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares