• ពីរគ្រឿងបុកគ្នាបណ្ដាលឱ្យមនុស្សប្រុសស្រី៧នាក់រងរបួសនៅស្រុកកំរៀង
    ដោយ admin  ថ្ងៃទី 21 December, 2019  ម៉ោង 07:04 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង)៖ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនឹងរថយន្ត បានបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន០៧នាក់ បានរងរបួសធ្ងន់និងស្រាលនៅ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥៧B ចំណុចក្រុមទី១២ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា រថយន្តម៉ាកកាំម៉ារី ពណ៌បៃតងចាស់ សេរី៩៥ ពាក់ផ្លាកលេខ ភ្នំពេញ 2A-7218 អ្នក បើកបរឈ្មោះ ភាព សុភា ភេទប្រុស របួសធ្ងន់(សន្លប់) នឹងអ្នករួមដំណើរ៖ ទី១-ឈ្មោះ គា ស្រីនាង ភេទស្រី របួសធ្ងន់, ទី២-ឈ្មោះ ប៊ូ គន្ធា ភេទស្រី របួសធ្ងន់, ទី៣-ឈ្មោះ ធី ថៃ ភេទស្រី របួសស្រាល។

    ចំណែករថយន្តម្ខាងទៀតម៉ាកកាំម៉ារីបាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ2X-7663ភ.ព បើកបរដោយឈ្មោះ ប៉ុន ចាន់ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ខ្យាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង (របួសស្រាល)។ អ្នករួមដំណើរ៖ទី១-ឈ្មោះ សាយ សាវុន ភេទប្រុស របួសស្រាល , ទី២-ឈ្មោះ មួង ណេង ភេទប្រុស របួសស្រាល។

    សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តម៉ាកកាមរី៩៥ បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំ លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តកំពុងបើកបរបញ្ចាសទិសគ្នាម៉ាកកាមរីបាឡែន ពេញទំហឹងបណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងសងខាងរងរបួសធ្ងន់ស្រាល ចំណែករថយន្តខូចខាតទាំងពីរផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកងពលតូចថ្មើរជើងលេខ៥៣កំប្រង់។ ដោយឡែករថយន្តបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីរងចាំដោះស្រាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares