• យើងរងចាំមើល តើច្បាប់ចាត់ការបែបណា? នៅពេលកូនអ្នកធំៗរួមនឹងបក្ខពួកបានវាយដំធ្វើទារុណកម្មលើបុរសម្នាក់នៅស្ថានីយ៍ប្រេង PTTរឿងចូលបន្ទប់ទឹកស្រីនោះ!
    ដោយ admin  ថ្ងៃទី 18 December, 2019  ម៉ោង 08:04 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩នេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជារអោយសមត្ថកិច្ច ស្រាវជាវ ករណី ហឹង្សារ លេីគ្រូបង្រៀន អុឹម សិរីរត្ន័ នៅ ស្ថានីយ៍ប្រេង PTT ។

    លោកវរៈសេនីយ៍ ឯក ជឹម សុឹថា អធិការនគរបាលខណ្ឌ ដង្កោបានឱ្យដឹងថា ពេល នេះ សមត្ថកិច្ច របស់ លោកកំពុង កសាងសំណុំរឿងដេីម្បី បញ្ជូនទៅ អយ្យការ អមសាលាដំបូងរាជធានីចាត់ការបន្ត ។

    សូមរំលឹកថា នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ថានីយ៍ប្រេង PTT ជិតរង្វង់មូលកួរស្រូវ ផ្លូវជាតិលេខ២ នៅភូមិក្រាំង ស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានករណីហិង្សាមួយ បណ្ដាលឱ្យគ្រូបង្រៀនម្នាក់ ឈ្មោះ អ៉ឹម សិរីរត្ន័ រងរបួសជាទម្ងន់ ។ ករណីនេះកើតឡើងដោយសារថៅកែស្ថានីយ៍ប្រេង បានអះអាងថា បុរស ឈ្មោះ អ៉ឹម សិរីរ័ត្ន បានលួចថតរូបស្រី ៗនៅក្នុងបន្ទប់ទឹក ហេីយជនរងគ្រោះក៏ស្រែកឆោរឡោឡេីង ប្រជាពលរដ្ឋនៅជិតនោះក៏នាំគ្នាវាយមួយដៃមួយជេីងបណ្ដាលឱ្យរបួស ។

    ចំណែកគ្រូបង្រៀន ឈ្មោះ អ៉ឹម សិរីរត្ន័ បានបង្ហោះករណីនេះតាមហ្វេសប៊ុកដោយបដិសេធថា គាត់មិនបានថតរូបដូចការចោទប្រកាន់ទេ ។ ចំណែកអ្នកវាយគាត់ គឺកូនចៅរបស់ ថៅកែស្ថានីយ៍ប្រេងតែម្ដង ។

    ការប្រេីអំពេីហិង្សារដេីម្បីរំសាយកំហឹង មិនមែនជាដំណោះស្រាយទេ តែវាជាបទល្មេីស ព្រហ្មទណ្ឌ ដែល ត្រូវ ផ្ដន្ទាទោសតាមច្បាប់ ។ ពេលនេះ អ្នកនិយមប្រេីអំពេីហិង្សាដោយមិនខ្លាចក្រែងច្បាប់ ដោយហ៊ានវាយដំអ្នកដទៃតាមអំពើចិត្តរបស់ខ្លួន ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនសំណុំរឿងនេះដោះស្រាយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares