• ក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់បានបាត់ខ្លួនបន្ទាប់ពីជិះម៉ូតូកង់បីទៅរៀនហើយមិនឃើញត្រឡប់មកផ្ទះវិញ!
    ដោយ admin  ថ្ងៃទី 18 December, 2019  ម៉ោង 07:43 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មានករណីបាត់ក្មេងស្រីម្នាក់ឈ្មោះ ហៃ គឹមសុង អាយុ១៥ឆ្នាំ អាសយដ្ឋានភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ:សិស្សវិទ្យាល័យច្បារអំពៅ ។ ករណីនេះបានកើតឡើងកាលពីថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់។

    តាមការរៀបរាប់ពីឪពុកម្ដាយរបស់ក្មេងស្រីដែលកំពុងបាត់ខ្លួននេះថា កូនគាត់បានធ្វើដំណើរតាមរយៈម៉ូតូកង់បីទៅរៀននៅវិទ្យាល័យច្បារអំពៅ។ លុះដល់ម៉ោង៥ល្ងាចមិនឃើញកូនស្រីមកផ្ទះម្តាយក៏បានតេទូរស័ព្ទទៅលេខទូរស័ព្ទរបស់កូនស្រី តែមិនអាចទំនាក់ទំនងបាន បន្ទាប់មកម្តាយបានទំនាក់ទំនងទៅគ្រូបន្ទុកថ្នាក់ ហើយគ្រូបានប្រាប់មកវិញថាកូនស្រីមិនឃើញមករៀនទេ។

    លុះដល់ព្រឹកឡើងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩នៅតែមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញនៅឡើយ ទើបម្តាយមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ឱ្យជួយស្រាវជ្រាវ។ហើយពេលនេះសមត្ថកិច្ចគ្រប់ប៉ុស្តិ៍ ខណ្ឌ និងការិយាល័យជំនាញកំពុងតែស្វះស្វែងរកក្មេងស្រីដែលបាត់នេះ ។

    លេខទូរស័ព្ទក្រុមគ្រួសារ 016 820 778,086 876 060

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares