• សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ ក្រោយឆែកឆេរហាងសាច់អាំង ស៊ាវ លីង ហាវ រកឃើញអាវុធ AK47 មួយដើម
    ដោយ admin  ថ្ងៃទី 14 December, 2019  ម៉ោង 08:33 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ នៅចំណុចហាងសាច់អាំង ស៊ាវ លីង ហាវផ្ទះលេខ 16C ផ្លូវ 109K ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ យោងតាមលិខិតពន្លាតសមត្ថកិច្ចដែនដីទៅកាន់ រាជធានីភ្នំពេញលេខ 1618 រ.ប.ក. របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តព្រះសីហនុ និងចំណារឯកភាពពីលោក កៀង សុន្ធលា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការឯកភាពពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ដោយមានការយល់ព្រមឱ្យឆែកឆេរពីម្ចាស់ផ្ទះ សុង ហ៊ួង ភេទស្រី អាយុ ៤៣ឆ្នាំ ។

    សមភាពចូលរួមមាន៖
    ១-លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។
    ២-លោកវរសេនីយទោ លី សុខហ៊ី នាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ ។
    ៣-លោកវរសេនីយ៍ឯក អេង សោភា នាយការិល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញ។
    ៤-លោកវរសេនីយ៍ទោ ជាសុវណ្ណ អធិការរងខណ្ឌពោធិ៍សែនជ័យ
    ៥-លោកវរសេនីយ៍ត្រី ឆោម ឃាន នាយផ្នែកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ។
    ៦-លោកអនុសេនីយ៍ឯក ហាស់ ចាន់វណ្ណ:នាយផ្នែកការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះសីហនុ។
    ៧-លោកវរសេនីយ៍ត្រី ភា ប្រុស នាយប៉ុស្តិ៍សង្កាត់កាកាបទី២។

    ជាលទ្ធផលក្នុងការឆែកឆេរកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ២នាក់ និងរកឃើញសម្ភារ:វត្ថុតាងមួយចំនួនដូចខាងក្រោម៖
    -លិខិតឆ្លងដែន២ ក្បាលឈ្មោះ( Wang Qiao Ling ភេទស្រី ជនជាតិចិន ទី២ឈ្មោះ Wang Hai Tao ភេទប្រុស ជនជាតិចិន)។
    -ស្នាប់កាំភ្លើង AK-47 ចំនួន១
    -ក្បាលគ្រាប់កាំភ្លើង ប្រភេទ វ៉ាន់ឡុង ១គ្រាប់
    -ម៉ាស៊ីនឆូតកាត ATM ចំនួន៥គ្រឿង
    -ទូរស័ព្ទដៃ៣គ្រឿង
    -ម៉ាស៊ីន វេលុយចំនួន ៣គ្រឿង និងកាតធនាគារ ចំនួន៤សន្លឹក
    -ជញ្ជីងថ្លឹងសារធាតុញៀនចំនួន២គ្រឿង
    -ម្ស៉ៅក្រាមសថ្លា១ដុំប៉ុនកូនដៃ (សង្ស័យជាសារធាតុញៀន)
    -ម្ស៉ៅក្រាមសថ្លា ១កញ្ចប់
    -ថ្នាំគ្រាប់ WY ២គ្រាប់
    -ថ្នាំគ្រាប់ សំបកពណ៌ក្រហម ៨គ្រាប់(សង្ស័យជាសារធាតុញៀន)
    -ថ្នាំប្រភេទ ទឹកចំនួន៣ដប (សង្ស័យជាសារធាតុញៀន)
    -ថង់វិចខ្ចប់មួយចំនួន
    -សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន
    -ម៉ាស៊ីនផ្ទុកទិន្ន័យ កាមេរ៉ាសុវត្តិភាព១គ្រឿង
    -រថយន្តមួយគ្រឿងម៉ាក RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8243៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares