• សមត្ថកិច្ចចាប់ឃាត់ខ្លួនមុខសញ្ញា ចោរ៥នាក់ប្រដាប់ដោយដាវកាំបិតពូថៅ ប្លន់អ្នកដំណើរតាមផ្លូវ
    ដោយ admin  ថ្ងៃទី 14 December, 2019  ម៉ោង 08:40 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី១១ និង១២ខែធ្នូ ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ៥នាក់ ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងគំរាមជនជាតិចិនជាច្រើនលើកមកហើយ ។

    មន្រ្តីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់នោះ ៖ ទី១-ឈ្មោះពេជ្រ ស៊ីឡាង ភេទប្រុស អាយុ១៧ឆ្នាំ។ ទី២-ឈ្មោះអោក រស្មី ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះសេង លីញ ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៤ -ឈ្មោះនួន វ៉េវ ភេទប្រុស អាយុ១៧ឆ្នាំ។ ទាំង៤នាក់ មុខរបរគ្មាន និងទី៥-ឈ្មោះកែវ មករា ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់។

    ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់ខាងលើបានសារភាពថា ខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងគំរាមជនជាតិចិនជាច្រើនលើកមកហើយពិតប្រាកដមែន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដូចជាផ្លូវដើមពុទ្រា ផ្លូវក្រោយនាគទិព្វ ផ្លូវ៩៩៩ និងផ្លូវជាតិលេខ៥ ជាដើម ហើយជនសង្ស័យទាំង៥ បានចង្អុលបង្ហាញបន្ទប់ស្នាក់នៅ ពេលនោះសមត្ថកិច្ចបានទៅរកឃើញដាវ និងកាំបិត ពូថៅ ចំនួន៦។

    ជនសង្ស័យទាំង៥នាក់ ត្រូវបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares