• ស្រវឹង​បើករថយន្ត​វ៉ាជែងជ្រុលទៅបុកក្បាលរបាំងចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង រងរបួសក្បាល
    ដោយ admin  ថ្ងៃទី 9 December, 2019  ម៉ោង 08:50 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរសវ័យប្រមាណជាង ៣០ឆ្នាំបើកបររថយន្តក្នុងស្ថានភាពស្រវឹង បានបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើងអ្នកបើកបររបួសក្បាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង​២១​ និង៣០នាទីយប់ថ្ងៃទី៨ ធ្នូ ២០១៩ នៅចំណុចមុខបុរីញ៉ូថោន លើ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ​សំណព្វកិច្ចបានឲ្យដឹងថា រថយន្តម៉ាកកូរ៉ឡា ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AO- 5185 បើក​ដោយ បុរស​ម្នាក់ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ករ​បាន​ព្យាយាម​វ៉ា​ជែង រថយន្ត​នៅខាងមុខ​ក៏​ជ្រុល​ទៅបុក​នឹង​ក្បាលរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាល​ឱ្យរថយន្តក្រឡាប់ផ្ងារជើង។ ចំណែក​អ្នកបើកបរ​របួស​បែក​ក្បាល​ត្រូវបាន​សាច់ញាតិ ដឹដឹកយកទៅមន្ទីរពេទ្យ។

    ​ក្រោយ​កើតហេតុ នគរបនគរបាលមូលដ្ឋានចុះមកធ្វើការវាស់វែង ស្ទួ​ច​យក​រថយន្ត​បង្កទៅរក្សាទុក ដើម្បី​ធ្វើ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares