• ស្រវឹងស្រាបើករថយន្ត​បុក​រះ​ម៉ូតូ រថយន្ត ម៉ម៉ូតូកង់បី ខណៈកំពុងឈប់ភ្លើងស្តុប
    ដោយ admin  ថ្ងៃទី 9 December, 2019  ម៉ោង 09:17 | សន្តិសុខ​សង្គម

    (ភ្នំពេញ​)៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត បុក​រះ​បន្តបន្ទាប់ម៉ូតូ​ពីរ​គ្រឿង រថយន្ត​មួយគ្រឿង និង​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត ខណៈ​កំពុង​ឈប់​ស្តុ​ប បណ្ដាល​ឱ្យរងការខូចខាតយ៉ាងដំណំ និង​បុរស​ម្នាក់​រងរបួស​។ កាលពី​វេលា​ម៉ោង​១២ និង​៤០ នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​ស្តុ​ប ដេ​កា​សេរ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​សង្កាត់​ផ្សារ​ថ្មីទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ចបានឱ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​កង់​បី​ឥណ្ឌា​១គ្រឿង និងរថយន្តម៉ាកស៊ីអរវី១គ្រឿង រួម​នឹងម៉ូតូពីរ គ្រឿង​ទៀត​ មធ្យោបាយធ្វើដំណើរទាំងនេះ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ឈប់ ស្តុ​ប ស្រាប់​តែមាន​រថយន្ត​តូយ៉ូតា​ព្រូស​១គ្រឿង ពណ៌​ទឹកសមុទ្រ ពាក់​ផ្លាកលេខ កោះកុង 2A -1084 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា មកពី​ក្រោយ​បុក​រះ ពេញទំហឹង​បណ្ដាល​ឱ្យម៉ូតូ ពីរ​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ និង​ធ្វើ​ឱ្យបុរសម្នាក់រងរបួស។ ចំណែក​អ្នកបើករថយន្ត​បង្ក​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​ទុក​ប្រគល់ជូន​សមត្ថកិច្ច​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares