• នគរបាលបង្ក្រាបក្រុមចោរចំនួន១០នាក់ ករណីវាយកាប់ប្លន់ម៉ូតូ ធ្វើសកម្មភាពប្លន់ តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួន នៅកំពង់ស្ពឺ
    ដោយ admin  ថ្ងៃទី 9 December, 2019  ម៉ោង 07:48 | សន្តិសុខ​សង្គម

    (ខេត្តកំពង់ស្ពឺ)៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅដើមខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមវាយប្លន់ម៉ូតូនេះ បានធ្វើសកម្មភាពចំនួន៦ លើករួចមកហើយ ដោយពួកគេធ្វើសកម្មភាពវៃប្លន់ ដោយប្រើប្រាស់ដាវ និងដំបង ។ល។ តែខណៈពេលនេះ កម្លាំងនគរបាល កំពុងបន្តតែស្វែងរកបក្ខពួកក្រុមនេះ ច្បាមចាប់យកមកផ្ដន្ទាទោស។

    លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះបង្ក្រាបក្រុមវាយប្លន់ម៉ូតូ ចំនួន១០នាក់ (ស្រី៣នាក់) ដែលតែងធ្វើសកម្មភាពប្លន់ តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដកហូតបានម៉ូតូ៦គ្រឿង និងសម្ភារៈមួយចំនួន ដែលបម្រើឱ្យក្នុងការប្រព្រឹត្តបទល្មើស។

    បើតាមលោក ឃុត សុផល អធិការស្រុកសំរោងទង បានបញ្ជាក់ថា ជាញឹកញាប់ក្រុមនេះ តែងធើ្វសកម្មភាពប្លន់តាមដងផ្លូវជាតិលេខ៤ និងផ្លូវលំមួយចំនួនទៀត ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ភាពសាហាវរបស់ក្រុមនេះ ភាគច្រើនតែងកាប់ជនរងគ្រោះដើម្បីប្លន់ ករណីបង្ក្រាបក្រុមនេះ ធ្វើឡើងនៅផ្ទះជួល ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares