• សល់តែ ២ ថ្ងៃទៀតដល់ថ្ងៃការកូនហើយ បែរជាប្តីប្រពន្ធ២នាក់ ស្លាប់ក្នុងបន្ទប់ទឹកយ៉ាងសង្វេគបំផុត
    ដោយ admin  ថ្ងៃទី 8 December, 2019  ម៉ោង 08:31 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ ប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹក ដោយសង្ស័យថា ឆ្លងចរន្តអគ្គីសនីឆក់។ ហេតុការនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។

    សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ប្រជាពលរដ្ឋ រាយការណ៍មកថា មានមនុស្សស្លាប់ នៅក្នុងបន្ទប់លេខA7 ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ ភូមិ១សង្កាត់លេខ១ ក្រុងព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ។ ភ្លាមនោះកម្លាំងប៉ុសិ៍្តរដ្ឋបាលសង្កាត់លេខរបស់លោក ក៏បានចុះទៅដល់ និងបានរាយការណ៍បន្ត ដើម្បីឱ្យមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច្ច័យទៅតាមបច្ចេកទេស។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា ប្តីប្រពន្ឋដែលបានស្លាប់នោះមានឈ្មោះ ស៊ុំ សារ៉ន ភេទ ប្រុស អាយុ៤១ឆ្នាំ មាន ស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ និងប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវដូចគ្នា (បានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់) អ្នកតាំងពីរមានមុខរបរជា កូនកាំបិតនៅក្នុងកាស៊ីណូមួយកន្លែង។

    យោងតាមការពិនិត្យរបស់សមត្ថកិច្ចជំហានដំបូងអាចបណ្តាលមកពីការឆក់អគ្គីសនីឆ្លងនៅក្នុងបន្ទប់ទឹក)។ ជុំវិញការស្លាប់នេះ ត្រូវបានអ្នករស់នៅជាប់បន្ទាប់បានអោយដឹងថា ជារៀងរាល់ថ្ងៃ បន្ទប់របស់ជនរងគ្រោះនេះមានគ្នាចំនួន០៤នាក់ គឺប្តីប្រពន្ឋរងគ្រោះ និង កូន កូនប្រសារដោយរស់ជុំគ្នាបើទោះបីជាបន្ទប់តូចចង្អៀតយ៉ាងណាក្តី ប៉ុន្តែនៅថ្ងៃកើតហេតុកូននិងកូនប្រសារពុំបាននៅផ្ទះទេដោយទៅលេងស្រុកកំណើត២ទៅ ៣ថ្ងៃហើយ។

    ប្រភពបានបន្តថា ប្តីប្រពន្ឋរងគ្រោះនេះតែងតែងចេញទៅធ្វើការនៅពេលព្រឹករាល់ថ្ងៃ ដោយធ្វើជាកូនកាំបិតនៅក្នុងកាស៊ីណូក្បែរនោះផងដែរ។ ប៉ុន្តែនៅថ្ងៃកើតហេតុគេពុំបានឃើញប្តីប្រពន្ឋនេះចេញទៅធ្វើការដូចសព្វមួយដងទេ ទើបនៅពេលពួកគាត់ត្រឡប់មកពីធ្វើនៅពេលល្ងាចវិញ គោះទ្វារហៅពុំមាន អ្នកឆ្លើយតបទើបមានការសង្ស័យក៏នាំគ្នាអើតមើល ស្រាប់តែបានឃើញស្ត្រីជា ប្រពន្ឋដេកស្លាប់ក្នុងបន្ទប់ទៅហើយ ពេលនោះទើបពួកខ្លួនបានប្តឹង សមត្ថកិច្ចតែម្តង។

    ដោយឡែកបើយោងតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងផងដែរថា វាពិតជាគួរឱ្យស្រណោះពេកណាស់ព្រោះនៅសល់ពីរថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃកូនប្រុសចូលរោងការទៅហើយ។ ជនរងគ្រោះទាំងពីរនឹងត្រូវដើរអញ្ចើញភ្ញៀវការកូនប្រុសរបស់គាត់។ ប៉ុន្តែជាអកុសលអ្វីពួកគាត់ទាំងពីរបែរជាជួបរឿងបែបនេះទៅវិញ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares