• មនុស្ស​ស្លាប់​៩​នាក់​ និងរបួស១០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍​១០​លើក​ទូទាំងប្រទេសនា​ថ្ងៃទី​៧​ធ្នូ​
    ដោយ admin  ថ្ងៃទី 8 December, 2019  ម៉ោង 08:26 | សន្តិសុខ​សង្គម

    (ភ្នំពេញ) គ្រោះថ្នាក់ ចរាចរណ៍នៅថ្ងៃ ទី​៧ ខែធ្នូ ឆ្នាំ២០១៩ នេះ បានបង្កឱ្យមានមនុស្ស​ស្លាប់​៩​នាក់​ និងបានបង្កឱ្យមានអ្នករងរបួសធ្ងន់-ស្រាល១០នាក់ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលច​រាច​រណ៍៍​ និងសណ្ដាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

    ​ក្នុង​របាយការណ៍​បានបញ្ជាក់​ទៀតថា​ ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន​គោរព​សិទ្ធ​បត់​មិន​ប្រកាន់​ស្តាំ​ជាដើម ។ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឱ្យមានការខូចខាតយានយន្តសរុបជាច្រើនគ្រឿង ក្នុងនោះ​មាន​ម៉ូតូ​, រថយន្ត​តូច​-​ធំ និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត ។​

    ​ទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឱ្យមាន មនុស្សស្លាប់ និង របួស សរុបចំនួន១៧ នាក់ នៅថ្ងៃទី​៧ ខែធ្នូ នេះ គឺ កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន១០លើក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares