• ជិះម៉ូតូឌុបគ្នា៣នាក់បុកជាមួយរថយន្តបើកបញ្ច្រាស់ទិសគ្នាស្លាប់ទាំង ៣នាក់
    ដោយ admin  ថ្ងៃទី 7 December, 2019  ម៉ោង 07:32 | សន្តិសុខ​សង្គម

    (ខេត្តកណ្តាល)៖ មនុស្ស០៣នាក់បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តធុនធំដឹកអ្នកដំណើរបុក។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០មនិង៤៥នាទីយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៥ -៤៦ ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

    សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក HYUDAI ពណ៌ខៀវ ប្រភេទប្រភេទដឹកអ្នកដំណើរធុនធំពាក់ផ្លាកលេខភ្នំពេញ 3C-8879 របស់ក្រុមហ៊ុនវ៉ាងរ៉ិច បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ មានទិសពីរអ្នកលឿងមកភ្នំពេញ តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-2335 បើកបរដោយឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តតាកែវ។

    មានអ្នករួមដំណើរចំនួន០២នាក់(ស្លាប់)៖ ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានតទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះសំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនោភូមិបន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យស្លាប់អ្នកជិះម៉ូតូទាំង០៣នាក់នៅនឹងកន្លែងកើតហេតុបានប្រគល់ឱ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី។

    ចំពោះវត្ថុតាង ម៉ូតូខូចធ្ងន់ចំនួន០១គ្រឿង និងរថយន្តខូចធ្នន់០១គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares