• ក្រោយពីជួសជុស​រថពាសដែក​រួច តៃកុងឡើងបើក​សាក ជ្រុលចង្កូតព្រលះបង្កាន់ដៃស្ពានពេញទំហឹង
    ដោយ admin  ថ្ងៃទី 6 December, 2019  ម៉ោង 08:11 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង) ៖ រថពាសដែក១គ្រឿង របសរបស់យោធាភូមិភាគ១ បើក​ឆ្លងស្ពាន​មេគង្គ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ផ្នែក​ខាងឆ្វេង ហើយ​បន្ត​រ​មក​បុក​បង្កាន់ដៃស្ពាន​ផ្នែក​ខាងស្ដាំ បាកបាក់អស់មួយប្រឡោះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​៥ ខែធ្នូ ឆ្នាំ​២០១៩ នេះ ស្ថិតក្នុងភូមិបាចុងចុង សង្កាត់​ព្រះបាទ ខេត្តស្ទឹងត្រែង ប៉ុន្តែ​សំណាងល្អណាស់ ដែលរថពាសដែកមិន​ធ្លាក់​ចូល​ទន្លេ ។​

    ​ប្រភព​ពី​កន្លែង​កើតហេតុបានឱ្យដឹងថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថពាសដែក​១គ្រឿង បើកបរ​ដោយ​មន្ត្រី​យោធា នៅ​ភូមិភាគ​១ ជិះ​មនុស្ស​ចំនួន​៣​នាក់ ឆ្លងកាត់​ស្ពាន​មេគង្គ​ពី​ខាងលិច​មក​កើត ខណៈ​ពេល​ដែល​កំពុង​បើកបរ ស្រាប់តែ​ឃើញ​រេ​ចង្កូត​ទៅ​បុក​បង្កា​ន់​ស្ពាន​ផ្នែក​ខាងឆ្វេង រួច​បន្ត​រេ​ទៅ​បុក​បង្កាន់ដៃស្ពាន​ខាងស្ដាំ បណ្តាល​ឱ្យបាក់អស់មួយប្រឡោះ។

    ​ប្រភព​មួយទៀត​អះអាង​ថា រថពាសដែក​១គ្រឿងនេះ ទើបតែ​ជួសជុលរួច ហើយ​ក៏​កំពុង​បើក​សាកល្បង ប៉ុន្តែ​ទំនងជា​ជាង​ធ្វើ​មិន​ទាន់​ត្រឹមត្រូវ ទើប​ពេល​បើក​ដល់​លើ​ស្ពាន​នោះ ស្រាប់ តែចង្កូតមិនស៊ី រេ​ទៅ​បុក​បង្កាន់ដៃស្ពាន​តែ​ម្ដង ។​​ទោះជា​យ៉ាងណា នេះ​ចាត់ទុកជា​សំណាងល្អ​ហើយ​ដែល​មិន​ធ្លាក់​ចូល​ទន្លេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares