• សន្ដិសុខផ្សារនាគមាសឃើញឡានទំនេរឡើងបើកសាកបានជ្រុលទៅបុកប្រធានប្រជាការពារនៅសាលាសង្កាត់ផ្សារដើ​មគស្លាប់
    ដោយ admin  ថ្ងៃទី 5 December, 2019  ម៉ោង 11:28 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសជាប្រធាន​ប្រជាការពារសង្កាត់ផ្សា​រ​ដើម​គម្នា
    ក់ ឈ្មោះ ​សុខ​ ហឿន​ អាយុ៥៤ឆ្នាំ​ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាសបានចុះពីលើរថយន្ត ហើយត្រូវសន្តិសុខខផ្សារ​នា​គមាស ឡើងបើកសាករថយន្តនោះជ្រុល​ម​កបុក​ផ្ទប់នឹងរថយន្តមួយគ្រឿ​ង​ទៀត​យ៉ាង​ពេញ​ទំហឹ​ង បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី​៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមប​ណ្តោ​យផ្លូវ​​​លេខ​ ២៣៤​ ក្បែរផ្សារនា​គ​មា​ស​ សង្កាត់ផ្សារដើមគ​​ ខណ្ឌទួលគោ​ក​​ ​រាជធា​នីភ្នំ​ពញ​​ ។

    ប្រភពព័ត៌មា​ន​ពីអាជីវ​ក​រផ្សារ ដែលបាន​ឃើញ​ហេ​តុ​កា​រណ៍ បាន​ឱ្យដឹងថា នៅមុនពេលកើតហេតុគេបាន​ឃើ​ញ​​ម​ន្ត្រីនៃគ​ណៈបញ្ជា​ការ​ឯ​កភាព​សង្កាត់ផ្សា​រ​ដើ​មគ​ សហការជាមួយគណៈកម្មាការ​ផ្សា​រ​នាគមាស​ បានចុះរៀបសណ្តាប់ធ្នាប់នៅជុំវិញផ្សារ ដោយបុរសម្នាក់​ជា​ប្រធា​នប្រ​ជាការ​ពារ​សង្កា​ត់ បានបើករថយន្តកូរ៉េមួយ​តោ​នក​ន្លះរបស់​សង្កា​ត់​​ មកឈប់នៅ​ក​ន្លែង​កើតហេតុ​ ហើយបានចុះពីលើរថយន្ត​ចូ​លទៅ​បត់ជើ​ង ​រួចបានដើរមកមុខរ​ថ​យ​ន្ត​ ស្រប​ពេ​លនោះ មានបុរសម្នាក់ជា​ស​ន្តិសុ​ខផ្សា​រនា​គ​មាស បានឡើងទៅបើករ​ថ​យន្តនោះ ក៏ជ្រុលទៅបុកបុរសរង​គ្រោះ​ផ្ទប់ជា​មួយរ​ថយ​ន្តមួយ​គ្រឿ​ងទៀត ដែលចតនៅខាងមុខពេ​ញ​ទំ​ហឹង បណ្តាល​ឱ្យរងរបួសធ្ងន់ធ្ងរ ហើយបានបញ្ជូនតាមរថយន្តសាម៉ុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែដោយសារស្ថាន​ភា​ព​ធ្ងន់​ធ្ងរពេ​ក ជនរងគ្រោះបានស្លាប់បា​ត់​ប​ង់ជីវិតពេ​ញបញ្ជូនទៅដល់មន្ទីរពេទ្យ​ ​ចំ​ណែក​សន្តិសុ​ខ​ដែលឡើងបើ​ក​រថ​យន្តត្រូវបានឃាត់ខ្លួនបា​ន​ភ្លា​មៗ​​ ។

    ក្រោយកើតហេតុសមត្ថកិ​ច្ច​មូ​ល​ដ្ឋាន បានចុះមកដល់​ក​ន្លែង​កើ​តហេ​តុ សហការជាមួយសមត្ថ​កិ​ច្ចជំនា​ញ​​ ចុះវាស់វែងយ​ក​រថ​យន្តប​ង្ក និងឃាត់ខ្លួនអ្នកបើកប​រ​ ទៅកាន់​ការិយាល័យចរាចរ​ណ៍​ផ្លូវ​គោ​ក នៃស្នងការដ្ឋាននគរ​បា​លរាជ​ធានី​ភ្នំពេ​ញ​​ដើម្បីរង់ចាំដោះស្រាយតាម​ច្បា​ប់​​ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares