• រថយន្តកែច្នៃដឹកកម្មករបេះផ្លែស្វាយបានបុកកាឡេរេទៅបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យរបួសមនុស្សធ្ងន់ និងស្រាល ចំនួន៣០នាក់
    ដោយ admin  ថ្ងៃទី 5 December, 2019  ម៉ោង 07:54 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖ រថយន្តកែច្នៃមួយគ្រឿងដឹកកម្មករទៅបេះផ្លែស្វាយខណៈកំពុងបើកបរបានដាច់កាឡេ ហើយរាយទៅបុកបង្កាន់ដៃស្ពានពេញទាំងអស់បណ្ដាលឱ្យអ្នកជិះរងរបួសទន្សាចំនួន៣០នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦ និង១០នាទីព្រឹកនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវវិស្វកម្ម ចំណុចស្ពាន ស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយខ្លួន រថយន្តកែឆ្នៃដឹកកម្មករបេះផ្លែស្វាយ អ្នកបើកបរ ឈ្មោះ សឹង្ហ រ័ត្ន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង។ កំពុងបើកបររថយន្តឆ្នៃបាន ដាច់ក្រឡេរទៅបុកគល់ស្ពានពេញទំហឹង បណ្ដាលឱ្យរងរបួសអ្នកជិះ ចំនួន៣០នាក់ ស្រី២០នាក់ របួសធ្ងន់ចំនួន៦នាក់ ស្រី៥នាក់ របួសស្រាល២៤នាក់ ស្រី១៥ នាក់ និងខូចខាតរថយន្តកែឆ្នៃ០១ គ្រឿង។

    សមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares