• ស្ត្រីម្នាក់ជិះម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ដឹកស្រូវ​ស្លាប់​​នៅក្រុងសំរោង
    ដោយ admin  ថ្ងៃទី 3 December, 2019  ម៉ោង 08:19 | សន្តិសុខ​សង្គម

    (ខេត្តឧត្តរមានជ័យ) ៖ ស្ត្រីម្នាក់ជិះម៉ូតូបុកគោយន្តកន្ត្រៃដឹកស្រូវបណ្ដាលឲ្យស្លាប់កាលពីល្ងាច​ថ្ងៃទី​២​ ខែធ្នូ ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៦៨ បេ៦៨បេេ ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្ក្រុងសំរោង។

    សមត្ថកិច្ច​ឱ្យដឹងថា អ្នកបើកបរ​គោយន្ត​កន្ត្រៃ​ឈ្មោះ ស្វាត អួ​យ ភេទ​ប្រុស អាយុ២៩ ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង បើកបរ​ពី​លិចបតើទៅ​ត្បូង​។​ ឯចំណែកអ្នកបើកបរម៉ូតូឈ្មោះ ហ៊ាន ណៃ ភេទ​ស្រី​អាយុ​៤៧ ឆ្នាំ រស់នៅ​ភូមិ​គោ​កគ សង្កាត់​សំរោង ក្រុង​សំរោង បើកបរ​ពី​ជើង​ទៅ​ត្បូង ទៅបុក​នឹង​ដៃ​គោយន្ត​កន្ត្រៃ​ខាងឆ្វេង​ដៃ មុត​ចំ​ដើម​ដោះ​ខាងស្ដាំ​បណ្តាល​ស្លាប់​ភ្លាមៗ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares