• នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនជនសង័្សយ ០៥នាក់​ ​ បង្ករបួសស្នាម
    ដោយ admin  ថ្ងៃទី 3 December, 2019  ម៉ោង 07:01 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖​ បុរសម្នាក់ត្រូវនគរបាលក្រុងបាត់ដំបងឃាត់ខ្លួនបន្ទាប់គេធ្វើសកម្មភាពព្រួតគ្នាវាយលើបុរសដៃគូជម្លោះមួយនាក់បណ្ដាលរបួសកាលពីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាល​ក្រុងបាត់ដំបង​ បានធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន​០៥នាក់​ ករណីបង្កហិង្សាដោយចេតនា​ បណ្តាលឲ្យអ្នកដទៃរងរបួសស្នាម។

    សមត្ថកិច្ច​បានឱ្យដឹងថា ជនសង្ស័យទាំង​ ០៥នាក់​មាន​ ៖​
    ទី១-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ៣៤ឆ្នាំ, ទី២-ឈ្មោះ នី ណារី ភេទប្រុស អាយុ៣១ឆ្នាំ, ទី៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ៣១ឆ្នាំ, ទី៤-ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ, ទី៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅរួមគ្នានៅភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា មកធ្វើការជាកម្មករនៅក្រុងបាត់ដំបង។

    ​សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង័្សយខាងលើ​ បានបង្កហិង្សាដោយចេតនា​ មានស្ថានទម្ងន់ទោស (ប្រើអាវុធ)​ ទៅលើជនរងគ្រោះឈ្មោះ រឿម សុខា ភេទប្រុស អាយុ​ ២៨ឆ្នាំ​ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

    សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបាននគរបាលកសាងសំណុំរឿង​ បញ្ជូន​ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន​ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares