• រថយន្តពាក់ស្លាកលេខ ខ.ម បុកមនុស្សប្រុសស្រី ៤នាក់ជិះម៉ូតូឌុបគ្នា រងរបួសធ្ងន់ស្រាល ហើយបើករត់គេចបាត់
    ដោយ admin  ថ្ងៃទី 30 November, 2019  ម៉ោង 07:36 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ មនុស្សប្រុសស្រី ៤នាក់បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូឌុបគ្នាត្រូវបាន រថយន្តពាក់ស្លាកលេខខេម រួចបើករត់គេចខ្លួនបាត់ស្រមោល តែបន្សល់ទុកស្លាក លេខជាប់កាងរថយន្តនៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីត ខាងមុខខារ៉ាអូខេដឹឃ្វីន ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា បុរស ២នាក់រួមដំណើរ និងស្ត្រី ២ នាក់ទៀតជិះម៉ូតូមួយគ្រឿងរួមគ្នា ម៉ាកហុងដាឌ្រីមសង់ ០១៦ ពាក់ស្លាកលេខភ្នំពេញ1FN-7298 ធ្វើដំណើរបណ្តោយផ្លូវណតព្រីត ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-3985 ធ្វើដំណើរមកពីក្រោយបានបត់ស្ដាំដៃទៅបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យដួល បោកនឹងថ្នល់រងរបួសធ្ងន់ស្រាលទាំងបួននាក់។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ហើយបញ្ជូនជនរងគ្រោះតាមម៉ូតូកង់បីទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ ។ ចំណែករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែស្លាកលេខ ជាប់កាងរថយន្តនៅនឹងកន្លែងកើតហេតុ។

    សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញចុះមកយកម៉ូតូស្លាកនឹងលេខ រថយន្តទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយ គ្នានៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares