• បើក​រថយន្ដ​ពេលយប់បុកគូទរថយន្ដកែច្នៃដឹកឫស្សីពីក្រោយ ប្ដីរបួសស្រាល ប្រពន្ធស្លាប់
    ដោយ admin  ថ្ងៃទី 29 November, 2019  ម៉ោង 09:11 | សន្តិសុខ​សង្គម

    (ខេត្តក្រចេះ)៖ រថយន្ដម៉ាកាមរីឆ្លាមបើកបរពេលយប់ បុករថយន្ដកែច្នៃដឹកឫស្សីពីក្រោយ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់កហរោយពីបញ្ជូនទៅដល់មន្ទីរពេទ្យប្រទេសវៀតណាម។ ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះស្ថិតក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

    នគរបាលស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះឡេងងាំង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាមរងរបួសស្រាល ជាអ្នកបើកបររថយន្ត ម៉ាកកាមេរី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ​2k5697 បានបុករថយន្ដកែច្នៃដឹកឫស្សីពីក្រោយពេញទំហឹង មានទីលំនៅ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​ និងអ្នករួមដំណើរឈ្មោះ ឌិន ធី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ បានស្លាប់នៅ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបនរទេស​វៀតណាម​។​

    ប្រភពបានបន្តថា អ្នកបើកបររថយន្រថយន្តកែច្នៃដឹកឫស្សីមិនស្គាល់​អត្តសញ្ញាណ​ទេ​ព្រោះ​ក្រោយ​កើតហេតុ​បាន​រត់​គេចខ្លួនបាត់​ទុក​រថយន្ដ​ចោល​។​ វត្ថុតាងរថយន្ដទាំងពីរសមត្ថកិច្ចបានយក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares