• ក្មេងស្រីអាយុ ៦ឆ្នាំ កំពុងធ្វើដំណើរជាមួយឪពុកម្ដាយខឹងសុំលុយទិញនំមិនបានដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់
    ដោយ admin  ថ្ងៃទី 29 November, 2019  ម៉ោង 07:13 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវរថយន្តបើកបុករងរបួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវបេតុងខាងជើងវត្តទួល ប្រហែល ៥០០ម៉ែត្រ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ាង ស្រីកែវ ភេទស្រី អាយុ៦ឆ្នាំ ស្នាក់នៅជាមួយឪពុកម្តាយ ក្បែរកន្លែងកើតហេតុ។ រថយន្តបង្កម៉ាក SCION ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T- 2285 បើកដោយស្ត្រីម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។

    សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុ ឪពុក និងម្តាយ រួមជាមួយរងគ្រោះ បានដើរចេញពីការដ្ឋានសំណង់មួយកន្លែង ដែលនៅក្បែរនោះ គោលបំណងសំដៅទៅបន្ទប់ស្នាក់នៅ ខណ:ដើរមកដល់ចំណុចកើតហេតុ ក្មេងស្រីរងគ្រោះ បានយំទារលុយម្តាយទិញនំញាំ ហើយមិនបានលុយក្មេងស្រីរងគ្រោះ ងងក់ហើយដើរឆ្លងផ្លូវដួល ក៏ត្រូវរថយន្តខាងលើ បើកបរដោយស្ត្រីម្នាក់ មកប៉ះបណ្តាលឱ្យរងរបួសធ្ងន់។ភ្លាមៗនោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែពេលទៅដល់ពេលពិនិត្យរួច ប្រាប់ថាក្មេងស្រី បានស្លាប់បាត់ទៅហើយ។

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទៅកន្លែងកើតហេតុ ធ្វើការឃាត់តៃកុង និងរថយន្តប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោក វាស់វែងយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares