• ចាប់ចោរប្លន់ម៉ូតូបីនាក់បញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 29 November, 2019  ម៉ោង 07:48 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅ៣ ចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលធ្វើសកម្មភាពដេញតាមធាក់ និងប្រើកាំបិតបុ័ងតោកាប់សម្លាប់ទៅលើបុគ្គលិកហាងខារ៉ាអូខេ២នាក់ប្ដីប្រពន្ធ ប្លន់យកម៉ូតូ១គ្រឿងបាន សម្រេចបន្ទាប់បានគេចខ្លួនបានរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ និង១៥នាទីជិតភ្លឺ ថ្ងៃទី២៨ វិច្ចិកា ២០១៩ នៅផ្លូវបេតុងមុខរោងចក្រក្លេតភី ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

    សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរង គ្រោះ២នាក់ប្ដីប្រពន្ធបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅភ្នំពេញ1HI-0319 មួយគ្រឿងចេញពីធ្វើការនៅហាងខារ៉ាអូខេមួយកន្លែងនៅតាមផ្លូវវ៉េងស្រេង ត្រឡប់ទៅផ្ទះជួលខាងលើ ។ ខណៈនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាម។

    លុះពេលទៅដល់ត្រង់ចំណុចកើតហេតុក៏បានធាក់ផ្ដួលម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលរួចដកកាំបិតបុ័ងតោគម្រាមកាប់ស្លាប់។ ដោយសារមានការភ័យខ្លាចជនរងគ្រោះ២នាក់ប្ដីប្រពន្ធបាននាំគ្នារត់ហើយជនសង្ស័យក៏បានលើកម៉ូតូជិះគេចខ្លួន។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់សមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares