• បុរសចំណាស់ម្នាក់ឡើង​យក​ទឹកត្នោត​ ឆ្លងពីដើមមួយទៅដើមមួយបានបាក់ស្នួរធ្លាក់ស្លាប់ភ្លាមៗ
    ដោយ admin  ថ្ងៃទី 28 November, 2019  ម៉ោង 10:05 | សន្តិសុខ​សង្គម

    (ខេត្តស្វាយរៀង)៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្រោមដើមត្នោត បន្ទាប់ ពីឡើងយកទឹកត្នោត ដោយដើរឆ្លងស្នួរទៅដើមមួយទៀត តែស្នួរបានបាក់បណ្តាលឱ្យធ្លាក់មកដីស្លាប់​ភ្លាមៗករណីនេះ​បានកើត​ឡើង​ស្ថិតក្នុង​ភូមិ​ទួល​អង្គប់​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

    សមត្ថកិច្ច​មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះនៅមុនពេលកើតហេតុបានឡើងយកទឹកត្នោត​ដូច​សព្វមួយដង​ ហើយនៅយនៅវេលាកើតហេតុដោយដើរឆ្លងស្នួរទៅដើមមួយទៀត តែជាអកុសលបានបាក់ស្នួរបណ្តាល ឱ្យជនរងគ្រោះធលាក់មកក្រោមបានស្លាប់តែម្តង​។​

    ជនរងគ្រោះឈ្មោះ ម៉ី រ៉ាវណ្ណា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាអ្នកទ្បើងត្នោតនៅកន្លែងកើតហេតុ។ ប្រពន្ធឈ្មោះ សោមសារឿន អាយុ៥៥ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ និងមានកូនប្រុសស្រីចំនួន៣នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares