• ឃាត់ខ្លួន​ជនសង្ស័យ​៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងករណី២ផ្សេងគ្នា បញ្ជូនទៅតុលាការ
    ដោយ admin  ថ្ងៃទី 28 November, 2019  ម៉ោង 08:19 | សន្តិសុខ​សង្គម

    (ខេត្តឧ​ត្ត​រ​មានជ័យ​)៖ មនុស្ស ៤នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការរដ្ឋបាលប៉ុស្តិ៍អូរស្មាច់ឃាត់ខ្លួន ជាបន្តបន្ទាប់ នៅទីតាំងចែកចាយប្រើប្រាស់រាស់គ្រឿងញៀនចំនួន ២​ករណី​ផ្សេងៗ​គ្នា ក្នុង​សង្កាត់​អូរ​ស្មាច់ នៅ​ថ្ងៃទី​២៧​មខែវិច្ឆិកា​ ឆ្នាំ២០១៩។

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា ករណី​ទី​១ នៅត្រង់ចំណុចផ្លូវលេខ១២ ស្តិ​ត​នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ឃាត់​បាន​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៣​នាក់​។​ ជនសង្ស័យ ទី១ -​ឈ្មោះ ដា ស៉ី​ណា ហៅ​ក្អូ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​, ទី២- ឈ្មោះ សារឿន ណែ​ត ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ និងទី៣- ឈ្មោះ ហ៊ុន ឈៀវ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ អភិវឌ្ឍន៍ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​ ដោយដកហូតវត្តុតាងរួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៨​គ្រាប់​និង​សំភារៈ​សំរាប់​ជក់​មួយចំនួន​។

    ​ករណី​ទី​២ បង្ក្រាបនៅចំណុចភូមិភ្នំស្រួច សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ឃាត់​បាន​ជនសង្ស័យ​ចំនួន​១​នាក់​ គឺជនសង្ស័យ ១- ឈ្មោះ លី សុខ​ណា ភេទ​ស្រី អាយុ ៣១​ឆ្នាំ​រស់នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ដកហូត​វ​ត្តុ​តាង​រួមមាន​- ប្រភេទ​ថ្នាំ មេ​តំ​ហ្វេ​តា​មីន ICE ចំនួន​៤​កញ្ចប់ ធំ​១ តូច​៣ ទម្ងន់​ស្មើ​៩៤.៩៩​ក្រាម និង​ប្រភេទ​ថ្នាំ មេ​តំ​ហ្វេ​តា​មីន WY​ចំនួន ៤៨៤​គ្រាប់, ទូរសព្ទ័១គ្រឿង,ជញ្ជឹងថ្លឹងថ្នាំ ១​គ្រឿង​។

    ជនសង្ស័យដែលគាត់ខ្លួននៅចំណុច និងវត្តុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares