• ឃាត់ខ្លួន DJស្រីម្នាក់ ករណីជួញដូរប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន
    ដោយ admin  ថ្ងៃទី 28 November, 2019  ម៉ោង 08:04 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ស្ត្រីDj ម្នាក់ត្រូវបានកម្លាំងនគរបាលរបស់ខណ្ឌបឹងកេងកង សហការជាមួយកម្លាំងជំនាញ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធជួញ និងប្រើប្រាស់គ្រឿងញៀន កាលពីម៉ោង៧ និង៥០ នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ ផ្ទះជួល ក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនកម្លាំងបានរកឃើញថ្នាំញៀនរួមមាន៖ មានថ្នាំគ្រាប់ពណ៌លឿងស្លេក​ (ថ្នាំក្រវី​ ចំនួន​ ៤២​ គ្រាប់​ )​ ។ ថ្នាំគ្រាប់បន្ទះពណ៌ក្រហម​ ចំនួន​ ០៩​បន្ទះ​ (ស្មេី​ ៩០​ គ្រាប់​ )។ ក្រាមពណ៌ស​ ថ្លា​ចំនួន​ ០១​ កញ្ចប់តូចដបកែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន​ ០១​ ដប​ដែកកេស​ ចំនួន​០២​ ដេីម​ ។

    បច្ចុប្បន្ន​ជនសង្ស័យ រួមនឹងវត្ថុតាងខាងការិយាល័យជំនាញបាន យកទៅធ្វេីការសាកសួរនឹងកសាងសំណុំរឿងនៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ​ ចាត់ការតាមផ្លូវច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares