• នគរបាលក្លែងក្លាយម្នាក់ ជិះម៉ូតូដេញឃាត់យុវជនម្នាក់បម្រុងកៀបស៊ី តែត្រូវសមត្ថកិច្ចមែនទែនចុះជួយទាន់
    ដោយ admin  ថ្ងៃទី 27 November, 2019  ម៉ោង 09:34 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យុវជនម្នាក់ កំពុងជិះម៉ូតូម្នាក់ឯង ស្រាប់តែមានបុរសម្នាក់បន្លំស្លៀកពាក់ឯសណ្ឋានជាប៉ូលិស ដេញកៀរបំណងចង់ធ្វើស៊ី តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែន ចុះអន្តរាគមន៍នាំខ្លួនយកមកប៉ុស្តិ៍ ដើម្បីសាកសួរ ទើបដឹងការពិត។ ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ១២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ នៅចំណុចបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សុផាណាត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មកររោងចក្រ ស្នាក់ម្តុំវត្តអង្គខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសដែលបន្លំខ្លួនជាសមត្ថកិច្ចឈ្មោះ ទូច ដាវីត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបលក់ផលិតផលតាមអនឡាញ ស្នាក់ក្រុមហ៊ុនទូលទំពូង២ ខណ្ឌចម្ការមន មានស្រុកកំណើតភូមិព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

    តាមប្រភពពីជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FE- 1609 ធ្វើដំណើរពីរង្វល់មូលចោមចៅ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខបុរសម្នាក់ខាងលើ បន្លំពាក់ឯណ្ឋានសមត្ថកិច្ច ជិះម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU 9499 ជិះស្របគ្នា ដេញពីក្រោយ បានមកកាក់ម៉ូតូគាត់ រួចទារឆែកឆេរដោយមិនមានឃើញអី បម្រុងយកទៅខណ្ឌ តែមិនដឹងខណ្ឌណាទេ បំណងចង់យកគាត់ទៅពិនិត្យទឹកនោម ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូន ប្រជាពរដ្ឋធ្វើដំណើរចោមរោម ព្រមទាំងអ្នកយក ព័ត៌មានជាច្រើនអង្គភាព បានសម្ភាសសាកសួរទៅលើប៉ូលិសស័ក្តិ៣នោះ តែមិនព្រមឆ្លើយសោះ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ បាននាំបុរសដែលបន្លំខ្លួនជាប៉ូលិស្តិ៍ និងយុវជនរងគ្រោះ មកប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ។ បន្ទាប់ពីសួរនាំ និងស្ដាប់ចម្លើយសារភាព ទើបដឹងថា បុរសខាងលើ បានក្លែងខ្លួនជាសមត្ថកិច្ចប្រាកដមែន ដោយខោអាវពាក់ជាប់នឹងខ្លួន គឺទិញពីផ្សារទឹកថ្លា ព្រោះស្រទ្បាញ់ខោអាវប៉ូលិស្តិ៍ពេក។

    បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចឃុំខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមវិតិធីនៃច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares